• 2022-01-13 02:24:45
  • ផលិតផលថ្មី

Microsoft ចេញថេប្លេត Surface Go3 ពណ៌ខ្មៅគ្រើម ដាក់ស៊ីម 4G LTE បាន តម្លៃវិញក៏អេម

  • 2022-01-13 02:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Surface ត្រូវបានគេស្គាល់ថាជាត្រកូលថេប្លេត ដ៏ល្បីល្បាញរបស់ក្រុមហ៊ុនម្ចាស់ Window គឺ Microsoft។ ថេប្លេត Surface មានច្រើនស៊េរី និងច្រើនទំហំ សម្រាប់បំពេញដល់តម្រូវការមនុស្សគ្រប់គ្នា ចាប់ពី សិស្ស និស្សិត ដល់អ្នកធ្វើការ។ សម្រាប់ម៉ូឌែល Surface Go គឺជាប្រភេទដែលមានតម្លៃធូរជាងគេ ក្នុងចំណោមថេប្លេតផ្សេងក្នុងត្រកូល Surface។

Surface Pro 8

នៅថ្ងៃនេះ ក្រុមហ៊ុន Microsoft បានប្រកាសចេញថេប្លេត Surface Go 3 ជម្រើសពណ៌ខ្មៅគ្រើមថ្មី ដែលអាចដាក់ស៊ីម 4G LTE បាន។ ក្រៅពីជម្រើសពណ៌ខ្មៅគ្រើម និងអាចដាក់ស៊ីមបាន ថេប្លេតនេះគឺមានលក្ខណៈសម្បត្តិដូចគ្នានឹង Surface Go 3 ដែលចេញកាលពីកន្លងទៅដែរ។ ពោលគឺមានជម្រើសកម្លាំងម៉ាស៊ីន Core Pentium និង Core i3 ជាមួយនឹងអេក្រង់ទំហំ ១០.៥អ៊ីញ PixelSense™ មានកម្រិតបង្ហាញ 1920 x 1280 (220 PPI) មានខ្នាតបង្ហាញ 3:2 , Contrast ratio: 1500:1 ជាមួយនឹងផ្ទៃប៉ះបញ្ជា ១០ ចំណុច។

Surface Go 3

ចំពោះតម្លៃខ្លួនរបស់ថេប្លេតពណ៌ខ្មៅគ្រើម ដែលទើបចេញនេះវិញ Microsoft បានដាក់លក់ក្នុងតម្លៃចាប់ពី ៥៥០ដុល្លារ សម្រាប់កម្លាំងម៉ាស៊ីន Intel Pentium Gold 6500Y, RAM 8GB និងទំហំផ្ទុក 128GB។ ក្នុងករណីអ្នកប្រើប្រាស់ត្រូវការម៉ូឌែលដែលដាក់ស៊ីម គេក៏អាចជ្រើរើសយកម៉ូឌែល Core i3 RAM 8GB និងទំហំផ្ទុក 128GB ដូចគ្នា ក្នុងតម្លៃ ៧៣០ដុល្លារ៕

អត្ថបទ៖ Thea Sothun

មតិយោបល់