• 2022-01-12 07:38:58
  • ព័ត៌មាន

មិនគួរឲ្យជឿ! មួកសុវត្ថិភាពមួយនេះតម្លៃដល់ទៅ ៤០ម៉ឺនដុល្លារ តែសមត្ថភាពហួសពីការស្មាន

  • 2022-01-12 07:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំរាប់ប្រជាជនធម្មតា ប្រសិនបើគិតដល់របស់ដែលមានតម្លៃថ្លៃ ប្រាកដជានឹកឃើញភ្លាមពី របស់របរប្រណីតដែលផលិតឡើងពី មាស ឬពេជ្យ ជាដើម។ ផ្ទុយទៅវិញ មួកសុវត្ថិភាពមួយនេះ គឺមិនមានវត្ថុធាតុដើមប្រណីតភ្ជាប់មកជាមួយឡើយ ប៉ុន្តែតម្លៃរបស់វាគឺដល់ទៅ ៤០ម៉ឺនដុល្លារឯណោះ។

វាគឺជាមួកសុវត្ថិភាពទាហានជើងអាកាស F-35 HDMS ផលិតឡើងជាពិសេសដើម្បីប្រើប្រាស់ជាមួយយន្តហោះចម្បាំង F-35 របស់ទាហានជើងអាកាស នៃសហរដ្ឋអាមេរិក។ មួកនេះមិនត្រឹមតែសម្រាប់ការពារសុវត្ថិភាពរបស់អ្នកបើកយន្តហោះឡើយ ប៉ុន្តែវាក៏ដើរតួរនាទីជាជំនួយការយ៉ាងសំខាន់ផងដែរ។

មួកនេះបំពាក់មកដោយអេក្រង់ LCD សម្រាប់បង្ហាញព័ត៌មានលើកញ្ចក់មួកផ្ទាល់តែម្តង។ អ្នកបើកបរអាចផ្ចង់អារម្មណ៌ក្នុងការបញ្ជាយន្តហោះ ហើយនៅតែអាចមើលព័ត៌មានពីគ្រប់សេនស័រនៃយន្តហោះ ដូចជា Radar, Infar-Red និងប្រព័ន្ធ Electro-optical targeting system ជាដើម។

អេក្រង់នេះក៏មានមុខងារសម្រាប់មើលរូបភាពចេញពីកាមេរ៉ាទាំង ៦គ្រាប់ ដែលមានបំពាក់លើយន្តហោះ មានន័យថា អ្នកបើកយន្តហោះអាចមើលទៅខាងមុខ ខាងក្រោយ ឆ្វេង ស្តាំ ឬក៏មើលចុះក្រោមសម្រាប់ពេលចុះចត។

សម្រាប់មុខងារចាំបាច់ក្នុងពេលធ្វើសង្ក្រាម វាក៏មានសមត្ថភាពពង្រីករូបភាព, មុខងារចាប់គោលដៅវាយប្រហារ និងបញ្ជាអាវុធដែលមានបំពាក់លើយន្តហោះស្រាប់។

ដោយសារវាជាមួកការពារពិសេស ដូច្នេះហើយមួកនេះមិនមែនផលិតឡើងមកសម្រាប់តម្រូវគ្រប់គ្នានោះទេ។ ទាហ៊ានទាំងអស់ត្រូវឆ្លងកាត់ការវាស់ត្រឹមត្រូវ មុននឹងផលិតចេញមក ដើម្បីធានាបានថា ទំហំរបស់មួក ត្រូវនឹងទំហំក្បាល។

អ្នកផលិតមួកនេះនិយាយថា លោកមិនបានចាត់ទុកវាជាមួកសុវត្ថិភាពឡើយ ពោលគឺវាដើរតួរនាទីដូចជំនួយការរបស់អ្នកបើកយន្តហោះ ឬជាបន្ទប់ធ្វើការទៅវិញ។ វាប្រៀបដូចជាមានកុំព្យូទ័រមួយ ពាក់នៅលើក្បាល ហើយអាចជួយឲ្យអ្នកប្រើមានអារម្មណ៍ដូច Ironman អីចឹង៕

អត្ថបទ៖ Thea Sothun

មតិយោបល់