- 2022-01-12 03:39:19
- ព័ត៌មាន
ឧបករណ៍ VR ពីក្រុមហ៊ុន Apple ទំនងជាខ្លាំងដូចកុំព្យូទ័រ ដោយប្រើឆ្នាំងសាក ៩៥វ៉ាត់ របស់ Macbook
- 2022-01-12 03:39:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបករណ៍ VR ពីក្រុមហ៊ុន Apple ទំនងជាខ្លាំងដូចកុំព្យូទ័រ ដោយប្រើឆ្នាំងសាក ៩៥វ៉ាត់ របស់ Macbook
ចន្លោះមិនឃើញ
ឧបករណ៍ VR ពីក្រុមហ៊ុន Apple គឺនៅតែជាអាថ៍កំបាំងដដែលមកដល់សព្វថ្ងៃនេះ ដោយយើងមិនសូវជាទទួលបានព័ត៌មានច្រើនពីវានោះឡើយ។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញនៅតែអាចដឹងបានខ្លះៗអំពីសមត្ថភាពរបស់វាបាន។
យោងតាមការវិភាគរបស់លោក Ming Chi Kou បានឲ្យដឹងថា ឧបករណ៍ VR របស់ក្រុមហ៊ុន Apple ដែលត្រៀមនឹងចេញនោះ អាចទំនងជាប្រើប្រាស់ដុំសាកភ្លើងកម្លាំង ៩៦វ៉ាត់ ដែលធ្លាប់បានឃើញនៅលើ Macbook Pro 14 កន្លងទៅ។ លោក Ming Chi Kou ក៏បានបន្ថែមទៀតផងដែរថា បើវាប្រើប្រាស់ឆ្នាំងសាកដូចកុំព្យូទ័រទៅហើយ នោះមានន័យថា ម៉ាស៊ីន និងឈីបដែលបំពាក់នៅក្នុង VR ប្រហែលជាមានសមត្ថភាពប្រហាក់ប្រហែលនឹងកុំព្យូទ័រផងដែរ។
ប្រសិនបើយើងគិតមួយផ្នែកវិញទៀត ឆ្នាំងសាក ៩៦វ៉ាត់នេះ ក៏ប្រហែលជាគ្រាន់តែសម្រាប់សាកបញ្ចូលភ្លើងទៅកាន់ឧបករណ៍បានលឿនប៉ុណ្ណោះ ព្រោះ Apple ទំនងជាបង្កើតឧបករណ៍នេះឡើងដើម្បីគ្រាន់តែ លេងហ្គេម ជាមធ្យោបាយទាក់ទង និងសម្រាប់មើល Content ផ្សេងៗជាដើម។ នោះមានន័យថា វាមិនមែនសម្រាប់ផ្តោតលើ ពិភពនិម្មិត ដូចជា Metavers នោះឡើយ។
គួរបញ្ជាក់ផងដែរថា Apple គ្រោងនឹងប្រកាសចេញឧបករណ៍នេះ នៅចុងឆ្នាំ ២០២២ ហើយប្រហែលជាចេញជាមួយនឹង iPhone 14 តែម្តង៕