• 2022-01-12 02:25:51
  • ផលិតផលថ្មី

NVIDIA បញ្ចេញក្រាហ្រ្វិកកាត RTX 3080 ម៉ូឌែល 12GB ខ្លាំងជាងមុន តែស៊ីភ្លើងជាងមុន

  • 2022-01-12 02:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រាហ្វ្រិកកាត RTX 3080 ដែលមានលក់លើទីផ្សារបច្ចុប្បន្ននេះ គឺមានទំហំ VRAM 1០GB ហើយបើទំហំប៉ុណ្ណេះនៅមិនទាន់គ្រប់តម្រូវការ អ្នកអាចដំឡើងទៅ RTX 3080Ti ដែលមាន VRAM 12GB។

ឥឡូវនេះ មិនបាច់ទាល់តែ Ti ទើបមាន VRAM 12GB នោះទេ ដោយយប់មិញនេះ NVIDIA បានប្រកាសចេញនូវក្រាហ្វ្រិកកាត RTX 3080 ជំនាន់ថ្មី បំពាក់ដោយ VRAM ទំហំ 12GB តែម្តង។

ក្រាហ្វ្រិកកាតថ្មីនេះ ក៏មានចំនួន CUDA Core កើនឡើងដល់ ៨ ៩៦០គ្រាប់ ដែលមានច្រើនជាងមុនប្រហែល ៣ ភាគរយ ផងដែរ។ ដោយមានការដំឡើងសមត្ថភាពបែបនេះ ដូច្នេះហើយកម្រិតស៊ីភ្លើងក៏កើនឡើងដល់ ៣៥០វ៉ាត់ បើធៀបនឹងម៉ូឌែលមុន ស៊ីត្រឹមតែ ៣២០វ៉ាត់។

អញ្ជឹងសម្រាប់អ្នកដែលកំពុងប្រើ RTX 3080 VRAM 1០GB ហើយចង់ប្តូរទៅប្រើប្រភេទ VRAM 12GB ប្រហែលជាត្រូវការផ្លាស់ប្តូរ Power Supply ដែរហើយ ទោះបីជា NVIDIA បានបញ្ជាក់ថា Power Supply កម្លាំង ៧៥០វ៉ាត់ នៅតែអាចទ្រទ្រង់បានក៏ដោយ។

គួរបញ្ជាក់ផងដែរថា ម៉ូឌែលក្រាហ្វ្រិកកាត RTX 3080 VRAM 12GB នេះគឺនៅមិនទាន់បញ្ជាក់តម្លៃពី NVIDIA នៅឡើយទេ ប៉ុន្តែសម្រាប់ RTX 3080 VRAM 12GB របស់ក្រុមហ៊ុន EVGA គឺមានដាក់លក់ក្នុងតម្លៃ ១ ២៥០ ដុល្លារ៕

ក្រាហ្វ្រិកកាត RTX 3080 VRAM 12GB របស់ក្រុមហ៊ុន EVGA

អត្ថបទ៖ Thea Sothun

មតិយោបល់