• 2022-01-12 01:34:51
  • ហាងឆេងផលិតផល

ឡាន SUV គ្រួសារឆ្នាំ២០២២ ពេញនិយម ២ជម្រើសនេះ កាន់លុយត្រឹម ២ម៉ឺនដុល្លារជាងទិញបានជិះ

  • 2022-01-12 01:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សាររថយន្ត Mini SUV ឬ Compact SUV កាន់តែមានភាពប្រកួត​ប្រជែង​ឡើង ហើយក៏មានម៉ូឌែលរថយន្ត Mini SUV មួយចំនួនទើបតែលេចវត្តមានមកប្រទេស​កម្ពុជា​ដែរ។

ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​រថយន្ត​ ២ជម្រើស​ ដែល​សាកសមបំផុតសម្រាប់យុវវ័យក្រុមគ្រួសារតូចនិងរថយន្ត Mini SUV ដែលទទួលបានការគាំទ្រខ្លាំងជាងគេគឺ Ford EcoSport មាន​រូប​រាង​តូច​ច្រឡឹង​ ជា​មួយ​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​តម្លៃ​ខ្ទង់​ជាង ២ម៉ឺន​ដុល្លារ​ប៉ុណ្ណេះ។

១. Ford EcoSport

Ford Ecosport មានកម្លាំងម៉ាស៊ីន 1.0L ក៏ពិតមែន ប៉ុន្តែរថយន្ដនេះបំពាក់ជាមួយម៉ាស៊ីនសាំងប្រភេទ EcoBoost ដែលជាម៉ាស៊ីនតែមួយគត់របស់ក្រុមហ៊ុន Ford ដែលផ្ដល់កម្លាំងខ្លាំងមែនទែនគឺអាចផលិតកម្លាំងសេសរហូតទៅដល់ 125PS និងកម្លាំងរមួល 170Nm។

Ford EcoSport ថែមទាំងគិតគូដល់បរិស្ថានផងដែរដែលបានបំពាក់មកជាមួយនឹងប្រព័ន្ធកាត់បន្ថយផ្សែងពុល (Emissions System) ដែលវាជាបំពង់ចម្រោះនៅលើកស៊ីមុំាងដែលអាចកាត់បន្ថយផ្សែងពុលចេញពីរថយន្តទៅបរិស្ថាន។ Ford EcoSport ស៊េរី​ឆ្នាំ២០២២ មាន​តម្លៃខ្ទង់ ២ ៧៩០០ដុល្លារ និង​មាន​ជម្រើស 7ពណ៍ដូចជា​៖ ​ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។

២. TOYOTA RAIZE

TOYOTA RAIZE ដាក់សម្ពោធជាផ្លូវការនៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ និង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ ដែល​វា​សាកសមបំផុតសម្រាប់យុវវ័យក្រុមគ្រួសារតូច និងអ្នកជំនួញវ័យក្មេង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ី​វិល័យ​។

TOYOTA RAIZE ស៊េរី​ឆ្នាំ២០២២ មាន​ម៉ាស៊ីនទំហំ 1.0L បំពាក់Turbo Charger បង្កើតកម្លាំងបាន 96សេះ និងកម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ។ ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និងជួយសន្សំសំចៃខ្ពស់ រថយន្តនេះផ្តោតលើការរចនាយ៉ាងពិសេស សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងបំពេញការងារ និងការកម្សាន្ត។ វាចែកចេញជា ២ ប្រភេទមានដូចជា Mono Tone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ)។

TOYOTA RAIZE ឆ្នាំ២០២២ ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា២ប្រភេទមានដូចជា Monotone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ)។ រីឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ ២៦៥០០ ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ ២៦៩០០ ដុល្លារតែប៉ុណ្ណោះ។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់