• 2022-01-11 09:02:24
  • ព័ត៌មាន

ឡាន Rolls-Royce ថ្លៃកប់អ៊ីចឹង តែលក់​ដាច់បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ១១៧ឆ្នាំ

  • 2022-01-11 09:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាលើក​ដំបូង​ហើយ​ក្នុងប្រវត្តិសាស្រ្ត​របស់​ក្រុមហ៊ុនរថយន្តថ្លៃគឺ Rolls-Royce ដែល​លក់​ដាច់រថយន្ត​ច្រើនបំផុត​ក្នុងរយៈពេល ១១៧ឆ្នាំ បើទោះបី​ពិភពលោក​កំពុងញាំញីដោយ​កូវីដ១៩ក្តី។

ក្រុមហ៊ុន​រថយន្ត​ប្រណីត​អង់គ្លេសនេះ ទើបតែ​បាន​ប្រកាស​អំពីលទ្ធផល​នៃការលក់រថយន្ត​ក្នុងឆ្នាំ​២០២១ គឺមាន​ចំនួន ៥៥៨៦គ្រឿង ដែលជាតួលេខខ្ពស់បំផុត​ គិត​ចាប់តាំងពីការផ្តើម​លក់ដំបូង។ ចំនួន​នេះ គឺ​ខ្ពស់ជាង ៤៩ភាគរយ​ នៃឆ្នាំ​២០២០។

រថយន្ត Rolls-Royce ដែល​ពេញនិយមបំផុត​គឺម៉ូដែល Cullinan និង Ghost។ ទីផ្សារ​សំខាន់ៗ​នៃការ​លក់រថយន្ត​នេះ រួមមាន ចិន អាមេរិកខាងជើង និង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ចំពោះ​ការលក់​ដាច់​ដ៏សម្បើម​នេះ លោក Torsten Muller-Otvos នាយកប្រតិបត្តិ​ក្រុមហ៊ុន Rolls-Royce បាន​សារភាពថា ឆ្នាំ​២០២១ គឺ​ឆ្នាំដ៏តានតឹងសម្រាប់​ក្រុមហ៊ុន ប៉ុន្តែ​លោកបាន​អបអរសាទរ​ចំពោះ​ការខិតខំប្រឹងប្រែង​របស់​ក្រុមការងារ។ កត្តា​ដែល​បាន​ចូលរួម​ចំណែកក្នុងកំណត់​ត្រា គឺ​ជាការ​ចេញលក់រថយន្ត Rolls-Royce Ghost ជំនាន់ថ្មី (Ghost Black Badge)។

លោក​បន្តថា ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​រួចមកហើយ​នូវអគ្គិសនី​ដំបូងរបស់ខ្លួន​ម៉ូដែល Spectre គ្រោង​ចេញ​លក់​នៅអំឡុងឆ្នាំ​២០២៣ ដែល​វា​នឹងជួយជំរុញ​ដល់ការ​លក់​បន្ថែមទៀត៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់