• 2022-01-11 03:02:31
  • ព័ត៌មាន

MSI បង្ហើបពី SSD ប្រភេទ PCIe 5.0 ល្បឿនលឿនបំផុតមិនធ្លាប់មាន

  • 2022-01-11 03:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MSI ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ ដែលប្រជាជនយើងតែងស្គាល់ ពីផលិតផលឧបករណ៍ហ្គេមរបស់វា។ ថ្មីៗនេះ MSI បានប្រកាសចេញនូវអង្គផ្ទុកទិន្នន័យជំនាន់ថ្មី ដែលស្ថិតក្នុងត្រកូល SPATIUM ជាប្រភេទ PCIe 5.0។

PCIe 5.0 មានល្បឿនលឿនជាងមុនសឹងតែ ២ដង បើប្រៀបធៀបនឹង PCIe 4.0 ដែលចេញកាលពីឆ្នាំមុន ដោយល្បឿន read កើនដល់ 12GB/s និង write 11GB/s។ វាអាចធ្វើការបានលឿនបែបនេះ ក៏ដោយសារតែវាប្រើប្រាស់បន្ទះបញ្ជា Phison PS5026-E26 ដែល MSI បានប្រកាសចេញកាលពីក្នុងព្រឹត្តិការណ៍ CES 2022 កន្លងទៅថ្មីៗនេះ។

អង្គផ្ទុកទិន្នន័យ PCIe 5.0 នេះ ហាក់ដូចជាមិនទាន់នឹងអាចឃើញឆាប់ៗលើទីផ្សារនោះទេ ព្រោះបើតាមជាក់ស្តែង CPU ដែលមានលើទីផ្សារនៅមិនទាន់មានមួយណាអាចគាំទ្រវាបាននោះទេ។ ម៉្យាងវិញទៀត កាតនេះគឺប្រហែលជាមិនមែនសម្រាប់អ្នកប្រើប្រាស់ធម្មតាឡើយ ព្រោះកាលពីជំនាន់ PCIe 4.0 គឺអាចប្រើប្រាស់បានរលូនទៅហើយ និងអាចសល់ទឹកខ្លះសម្រាប់ធ្វើអ្វីផ្សេងបានទៀត។

ចំណុចមួយទៀតនោះគឺតម្លៃ ព្រោះថាបច្ចេកវិទ្យាថ្មីៗ តែងតែមានតម្លៃថ្លៃកប់ពពក ដូច្នេះហើយកាតមួយនេះ ប្រហែលជាថ្លៃណាស់ហើយ ប៉ុន្តែ MSI នៅមិនទាន់បានបញ្ជាក់នៅឡើយទេ គ្រាន់តែបានសន្យាថា នឹងបញ្ចេញព័ត៌មានបន្ថែមទៀតនៅពេលឆាប់ៗ នាដើមឆ្នាំនេះ៕

អត្ថបទ៖ Thea Sothun

មតិយោបល់