• 2022-01-10 09:24:17
  • ផលិតផលថ្មី

ចេញហើយ ម៉ូតូអាគុបឆ្នាំ២០២២ ចំណុះ ១១០សេសេ តម្លៃជិត ១៤០០ដុល្លារ ចាក់១លីត្រជិះបាន ៧១គ.ម

  • 2022-01-10 09:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ទើបតែបាន​បញ្ចេញ​ម៉ូតូ Super Cub ឬអាគុប ឆ្នាំ​២០២២ ដែល​វានៅតែមានរូបរាងបែបក្លាស៊ីក ប៉ុន្តែបំពាក់ម៉ាស៊ីនថ្មី និង​បច្ចេកវិទ្យា​ទំនើបទៀតផង។

ម៉ូតូអាគុបនេះ ប្រើប្រាស់ម៉ាស៊ីន Honda Smart ចំណុះ ១១០សេសេ ដែល​ជាបច្ចេកវិទ្យាថ្មី​ក្នុងការ​ជួយឱ្យម៉ូតូនេះសន្សំសំចៃ ខ្លាំង និង​ប្រើប្រាស់បានយូរ ពោលគឺ​វា​ប្រើ​ជាមួយប្រព័ន្ធប៊ិច PGM-Fi ដោយ​ចាក់សាំង ១លីត្រ គឺ​អាចធ្វើដំណើរបានដល់ ៧១,៤គីឡូម៉ែត្រ។

លើសពីនេះ អ្វី​ដែល​កាន់តែ​គួរឱ្យចាប់អារម្មណ៍នោះ ម៉ូតូអាគុបឆ្នាំ២០២២ បាន​បំពាក់​ចង្កៀង LED និង​ស៊ីញ៉ូសងខាងរាងមូល ឯងកុងទ័រល្បឿន​ជាប្រភេទឌីជីថល ដែល​បង្ហាញ​ព័ត៌មាន​អំពី​ល្បឿន ចម្ងាយ និង​សញ្ញាផ្សេង​ៗយ៉ាងច្បាស់។

ម៉ូតូប្រើចង្កឹះលេខនេះ មកជាមួយ​៤ពណ៌សម្រាប់​ជ្រើសរើស​រួមមាន ខ្មៅ ស ខៀវ និង​ក្រហម ត្រូវបាន​ដាក់លក់​ក្នុងប្រទេសថៃ ដែលមាន​តម្លៃចាប់ពី ១៤១៨ដុល្លារឡើងទៅ៕

ប្រភព៖ MotorCycleNews ប្រែ​សម្រួល៖ សំភី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី