- 2022-01-10 08:11:48
- ព័ត៌មាន
ប៉ាតង់ 3D Scanner ថ្មីរបស់ Sony បង្ហាញពីការនាំយកវត្ថុពិតចូលទៅក្នុងពិភព VR
- 2022-01-10 08:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាតង់ 3D Scanner ថ្មីរបស់ Sony បង្ហាញពីការនាំយកវត្ថុពិតចូលទៅក្នុងពិភព VR
ចន្លោះមិនឃើញ
ថ្មីៗនេះ Sony ទើបតែបានបញ្ចេញ ម៉ាស៊ីនហ្គេម VR ជំនាន់ទី២ របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2022 កន្លងទៅ ដែលធ្វើឲ្យយើងបានដឹងខ្លះៗ អំពីលក្ខណៈសម្បត្តិមួយចំនួនរបស់វា។
ឥឡូវនេះស្រាប់តែមានការបែកធ្លាយប៉ាតង់ថ្មី បង្ហាញពីបច្ចេកវិទ្យា 3D Scanner ដែលអាចនាំយកវត្ថុពិតនៅខាងក្រៅ ចូលទៅលេងក្នុងពិភពហ្គេម តាមរយៈឧបករណ៍ VR។
ចំណុចចាប់អារម្មណ៍មួយទៀត យើងសង្កេតឃើញថា វត្ថុដែលកំពុងតែស្កេននោះ គឺធំជាងមនុស្សទៀត ដូច្នេះឧបករណ៍នេះ ប្រហែលជានឹងអាចស្កេនវត្ថុធំៗ ជាលក្ខណៈ ៣៦០ដឺក្រេបានដែរ។
Sony នៅមិនទាន់បានបកស្រាយនៅឡើយទេថា គោលបំណងនៃបច្ចេកវិទ្យាមួយនេះ នឹងទៅបម្រើលើវិស័យណាមួយឲ្យពិតប្រាកដនោះទេ។ ទន្ទឹមនឹងនោះ បើមើលទៅតាមទម្រង់ 3D Scanner នោះ មិនត្រឹមតែអាចប្រើសម្រាប់កម្សាន្តលើឧបករណ៍ VR ទេ ថែមទាំងអាចប្រើលើពិភពនិម្មិត Metaverse របស់ Facebook ឬក៏កាន់តែមានប្រយោជន៍ដល់អ្នកគូររូប 3D ផងដែរ។
គួរបញ្ជាក់ផងដែរថា ប៉ាតង់បែបនេះ Sony ក៏ធ្លាប់បានដាក់ស្នើរលើកមុនម្តង កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែដោយសារតែមានបញ្ហាខ្លះៗ លើកនេះ Sony បានដាក់ស្នើបច្ចេកវិទ្យាថ្មីនេះឡើងវិញម្តងទៀត។ យោងទៅលើភាពស្វះស្វែងបែបនេះ យើងអាចដឹងថា បច្ចេកវិទ្យានោះអាចនឹងកាន់តែមានសង្ឃឹមកើតឡើងជាក់ស្តែងបាន៕