• 2022-01-10 07:37:42
  • ហាងឆេងផលិតផល

ភ្លេចៗខ្លួន! ឆែកហាងឆេង Apple Watch Series 7 ម្ដងមើលអ្នកចង់ទិញប្រើ

  • 2022-01-10 07:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកាវៃឆ្លាត Apple Watch Series 7 ជំនាន់​ចុង​ក្រោយ​នេះ​ទទួលបានការអាប់ដេតកាន់តែប្រសើរ ជាមួយនឹងតួខ្លួនរឹងមាំជាងមុន, អេក្រង់ធំជាងមុន, គែមកោងជាង និងមានកញ្ចក់ការពារថែមទៀតផង។

Apple Watch Series 7 នេះកាន់តែមាំជាងមុន ដោយមានការកញ្ចក់ការពារពីខាងក្រៅ ដែលមានភាពធន់នឹងការបែកប្រេះប្រសើរជាងមុន ហើយមានអាវក្រោះការពារធូលីដី IP6X និង អាវក្រោះការពារទឹក WR50 ទៀតផង។

តាម​ប្រភព​ពីហាង គួង អុី បានបង្ហាញថា នាឡិការ​ជំនាន់​ទី7 ដាក់​លក់​ពេល​នេះ​មាន​៖

  • Apple Watch Series 7 ទំហំ 41mm មាន​តម្លៃ​ខ្ទង់ ៥២៩ដុល្លារ
  • Apple Watch Series 7 ទំហំ 45mm មាន​តម្លៃ​ខ្ទង់ ៥៦៩ដុល្លារ
  • Apple Watch Series 7SE 44mm មានតម្លៃខ្ទង់ ៣៥៩ដុល្លារ

Apple Watch Series 7 ខណៈពេលដែលវាអាចប្រើ Keyboard ពេញ និងមានមុខងារ Apple QuickPath ដែលប្រើ Machine Learning ដើម្បីទាយពាក្យដែលអ្នកកំពុងវាយផងដែរ។ ការសាកថ្មពី ០ ទៅ ៨០% ប្រើពេលត្រឹម ៤៥នាទីប៉ុណ្ណោះ វាផលិតចេញពី recycled Aluminum ១០០% ហើយផ្តល់ជម្រើស ៥ពណ៌ ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់