• 2022-01-10 01:32:42
  • ហាងឆេងផលិតផល

Honda Click 150i ស៊េរីឆ្នាំ២០២១ តម្លៃលក់ពេលនេះល្មមទិញជិះនៅ?

  • 2022-01-10 01:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​អូតូ​កំពុង​មាន​ភាព​ពេញ​និយម​ជាច្រើន​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​ដូច​ជា Honda PCX, Honda ADV, Scoopy, Suzuki let’s, Next, Zoomer-X និង Beat ជា​ដើម។

តែ​បើ​ងាក​មក​មើល​ម៉ូតូ Honda Click វិញ​ក៏​មាន​អ្នក​និយម​ជិះ​ច្រើន​ដែល​មាន ២ ជម្រើសអ្នក​ទិញ​អាច​ជ្រើស​យក​កម្លាំង​ម៉ាសុីន 125សេសេ ឬ150សេសេ។ និងមានពណ៌គឺ ពណ៌ខ្មៅលាយទឹកក្រូច សលាយទឹកក្រូច(កម្លាំង ១៥០) ឯកម្លាំង ១២៥ ពណ៌ច្រើនដូចជា លឿងសុទ្ធ សលាយ​ក្រហម ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ក្រហម។

តម្លៃលក់នៅពេលបច្ចុប្បន្នសម្រាប់ Honda Click ស៊េរី​ឆ្នាំ២០២១ កម្លាំងម៉ាស៊ីន 150សេសេ មានតម្លៃប្ខ្ទង់ ៣ ១៥០ដុល្លារ (តម្លៃក្រុមហ៊ុន)។ ចំណែកHonda Click ​កម្លាំងម៉ាស៊ីន 125សេសេ មានតម្ល​ខ្ទង់ ២ ៦០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

Honda Click ស៊េរីថ្មីមានដូចជា បំពាក់អំពូលភ្លើង LED កន្ទុយភ្លើងក្រោយជាប្រភេទ LED រចនាចង្កៀងបែបថ្មី ប្រើប្រព័ន្ធហ្វ្រាំងថាស មានបន្ថែមស្តុបឲ្យសញ្ញាពីរ លៀនចេញក្រៅ កុងទ័រអេឡិចត្រូនិច សោឆ្លាតវៃ (Smart Key) ធុងផ្ទុកប្រេងឥន្ធនៈមានចំណុះ ៥,៥ លីត្រ ទម្ងន់សរុបមិនគិតពីប្រេងឥន្ធនៈគឺ ១០៩ គីឡូក្រាម និងឃ្លុបដាក់ឥវ៉ាន់ក្រោមកែបមានទំហំធំ ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់