• 2022-01-06 08:13:25
  • ផលិតផលថ្មី

GM មិនទាន់​អស់​អាវុធទេ គឺ​ចេញឡាន​អគ្គិសនី​២ទៀត តម្លៃខ្ទង់​៣​ម៉ឺនដុល្លារ បន្ទាប់​ពីភីកអាប់ Silverado

  • 2022-01-06 08:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​រថយន្តភីកអាប់​អគ្គិសនី Chevrolet Silverado 2023 ក្រុមហ៊ុន GM បាន​គំរូរថយន្ត​អគ្គិសនី២ម៉ូដែលទៀត​ក្នុងពិព័រណ៌ CES 2022 នោះគឺ​ Equinox និង Blazer ដែល​នឹង​ផលិត​នៅអំឡុងឆ្នាំ​២០២៣។

យ៉ាងណាមិញ ក្រុមហ៊ុន​មិនបាន​បញ្ជាក់​លម្អិត​អំពី​លក្ខណៈបច្ចេកទេស​នោះទេ គ្រាន់តែ​ឱ្យដឹងថា រថយន្ត​ម៉ូដែល Equinox នឹង​មាន ២ option គឺ LT និង​ RS ជាមួយនឹង​តម្លៃចាប់ពី ៣ម៉ឺនដុល្លារ ដែល​វាធូរថ្លៃជាង​បើប្រៀបធៀប​នឹង​រថយន្ត​អគ្គិសនីរបស់ Ford, Hyundai, Kia និង Volkswagen។

លោក Steve Hill អនុប្រធាន Chevrolet បញ្ជាក់​ថា រថយន្ត Equinox បាន​ដើរ​តួនាទី​ដ៏សំខាន់​សម្រាប់​ Chevrolet ជាម៉ាក់​រថយន្ត​លក់​ដាច់បំផុត​លំដាប់​ទី២។ ហើយការ​ផ្តល់​ជម្រើស​រថយន្តអគ្គិសនី​តម្លៃសមរម្យ នឹង​អាចឱ្យរាល់គ្នា​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​បាន។

ទន្ទឹមនឹង​នេះដែរ Chevrolet បាន​ចែក​រំលែក​រូបភាព​ជាច្រើន​ដែលបង្ហាញពីរូបរាងរបស់​រថយន្តអគ្គិសនី Equinox និង​ផ្នែក​ខាងក្នុង​រថយន្ត​ដែលមាន​ភាព​ប្រណិត និង​អេក្រង់​ Touchscreen ដ៏ធំ។ ដៃចង្កូត មាន​ឆ្នូតពណ៌បៃតងដ៏ទាក់ទាញ​ ដែលបង្ហាញ​ថា វា​នឹង​មកជាមួយ​បច្ចេកវិទ្យា SuperCruise។

យ៉ាងណាមិញ សម្រាប់​រថយន្តម៉ូដែល Blazer គឺ​មិនត្រូវបាន​ក្រុមហ៊ុនបង្ហាញ​អ្វីច្រើនឡើយ។ បើតាម​ការប៉ាន់ស្មាន វា​នឹង​មាន​ថ្មធំជាង និង​ម៉ូទ័រ​អគ្គិសនី​ខ្លាំងជាង Equinox៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សំភី

មតិយោបល់