• 2022-01-07 00:31:00
  • ហាងឆេងផលិតផល

យ៉ាងណាហើយ! តម្លៃម៉ូតូ អាសង់ ២០២២ ដាក់លក់ដើមខែទី១ឆ្នាំនេះ

  • 2022-01-07 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅតែ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​និយម​ជិះ​ម៉ូតូ អាសង់ នៅ​ខ្មែរ​ដែល​តែង​តែ​ចង់​ដឹង​ពី​តម្លៃ​របស់​វា​ថា​ធ្លាក់​នៅ​សល់​ប៉ុន្មាន​ហើយ​នៅ​ពេល​នេះ។

សម្រាប់​សេ៊រីឆ្នាំ២០២២ នេះ​មាន​តែម​ប្លែកជាងស៊េរីមុនៗដោយមានតែមសងខាងនៃផ្នែកខាងមុខ និងរចនាឡើងដោយបន្ទះមាសប្រណិតបំផុតរំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រ និមិត្តសញ្ញា NCX ពណ៌មាស និង​មានពាក្យស្លោកមកជាមួយថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត។

ម៉ូតូ Honda Dream ឬ អាសង់ បាន​ចេញ​លក់​ដល់​សេរី​ឆ្នាំ២០២២ ជា​មួយ​ការ​កែប្រែ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ប៉ុណ្ណេះ ប៉ុន្តែ​បើ​និយាយ​ពី​រូប​រាង ម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល ប្រព័ន្ធហ្រ្វាំ គឺ​ដូច​ទៅ​និង​ស៊េរី​មុន​ៗ​ដដែល។

បច្ចុប្បន្នតាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរី​រម្យ កំពុង​ដាក់​លក់​មាន​តម្លៃ​ខ្ទង់​ប្រមាណជា ២ ២៥០ដុល្លារ (តម្លៃអាច​ខុសគ្នាតិច​តួច​នៅ​តាម​ហាង)។ ចំពោះ​មួយ​ទឹកវិញ តាម​ប្រភពពីអ្នក​លក់ប្រាប់ ​អាច​មានតម្លៃទាបជាង​និង​ខ្ទង់ ១០០ ទៅ ២០០ដុល្លារ អាស្រ័យ​លើ​គុណភាព។ សម្រាប់ អាសង់ ស៊េរី​ឆ្នាំ២០២២ នេះមានជម្រើសពណ៌ ខ្មៅ ពណ៌ស និងពណ៌ក្រហម៕

អត្ថបទ៖ ម៉េងងី

មតិយោបល់