• 2022-01-10 05:03:41
  • ព័ត៌មាន

ថេប្លេត Asus ROG Flow Z13 ស្តើងស្រាល ប៉ុន្តែលេងហ្គេមវិញបានមួយឆ្ងាញ់

  • 2022-01-10 05:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងទៅអ្នកប្រើប្រាស់ Tablet មិនសូវចាប់អារម្មណ៍ទៅលើការលេងហ្គេមប៉ុន្មានឡើយ ពោលគឺគ្រាន់តែប្រើសម្រាប់ដោះស្រាយការងារ និងកម្សាន្តធម្មតាប៉ុណ្ណោះ។ ដោយមើលឃើញពីឱកាសដំបូងគេ Asus បានងាកមកកែប្រែការគិត ទៅលើថេប្លេត ពីប្រភេទសម្រាប់ប្រើប្រាស់ធម្មតា មកជាប្រភេទ Gaming វិញ។

Ipad pro ដើរដោយ iOS

នេះគឺ Asus ROG Flow Z13 ថេប្លេតហ្គេមដែលដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការ window ពេញលក្ខណៈ។ ថេប្លេតនេះគឺជាម៉ាស៊ីនហ្គេមកុំព្យូទ័រដែលងាយស្រួលយកតាមខ្លួនបំផុត ដោយវាមានទំហំតូច អេក្រង់ទំហំ ១៣,៤អ៊ីញ និងមានកម្រាស់ត្រឹមតែ ១២មីល្លីម៉ែត្រប៉ុណ្ណោះ។

Asus ROG Flow Z13

ទោះបីជាថេប្លេតនេះមានរូបរាងតូចក្តី ប៉ុន្តែម៉ាស៊ីនរបស់វា គឺខ្លាំងជាងឡេបថបហ្គេមមួយចំនួនទៀត ដោយមានជម្រើស CPU ជាប្រភេទ Core i9-12900H មាន RAM ចាប់ពី ១៦ជីហ្គាបៃ ប្រភេទ DDR5 និងអង្គផ្ទុកទិន្នន័យប្រភេទ PCIe 4.0។ ចំណែកឯក្រាហ្វ្រិកកាតវិញ វាប្រើប្រាស់ប្រភេទ RTX 3050Ti ទំហំ 4GB GDDR6។

Asus ROG Flow Z13

កញ្ចប់ CPU Core i9 រួមនិង ក្រាហ្វ្រិកកាត RTX 3050Ti ទៀតនោះ យើងប្រាកដណាស់ថាវានឹងឡើងកម្តៅខ្លាំង។ ត្រង់ចំណុចនេះ Asus បានបញ្ជាក់ថា ថេប្លេតខាងលើគឺដាក់បញ្ឈរពេលប្រើប្រាស់ មិនមែនដូចឡេបថបដែលមានម៉ាស៊ីននៅខាងក្រោមនោះទេ ដូច្នេះហើយការបញ្ចុះកម្តៅនៅលើថេប្លេតកម្រាស់ស្តើងបែបនេះ នៅតែធ្វើបានល្អ។

Asus ROG Flow Z13

ដោយសារវាជាប្រភេទម៉ាស៊ីនហ្គេម ដូច្នេះហើយថ្មគឺមិនមែនជារឿងសំខាន់នោះទេ ព្រោះថានៅពេលលេងគឺអ្នកប្រើប្រាស់តែងតែដោតថ្មជាប់។ យ៉ាងណាក៏ដោយ វានៅតែមានបំពាក់មកជាមួយនឹងថ្មទំហំ ៥៦វ៉ាត់ម៉ោង ដែលជាទំហំតូចមួយសម្រាប់ម៉ាស៊ីនហ្គេម និងទំនងជាមិនអាចទ្រទ្រង់កម្លាំងម៉ាស៊ីនដ៏ស៊ីថ្មរបស់វាបានយូរនោះទេ។

Asus ROG Flow Z13

ផ្នែកអេក្រង់វិញ Asus បានផលិតថេប្លេតនេះឡើងមកដោយមាន២ជម្រើសអេក្រង់ នោះគឺប្រភេទ 1080p ល្បឿន 120Hz ឬជម្រើស 4K ល្បឿន 60Hz។ ត្រង់ចំណុចនេះ គឺចែកអ្នកប្រើប្រាស់ជា ២ផ្នែក នោះគឺអ្នកដែលចង់បានរូបភាពច្បាស់ប៉ុន្តែមានល្បឿនធម្មតា និងប្រភេទអ្នកដែលចង់បានល្បឿនលឿនរអិល ប៉ុន្តែអាចទទួលយករូបភាពត្រឹមកម្រិត 1080p បាន។ អេក្រង់ទាំង ២ ខាងលើសុទ្ធតែជាប្រភេទ IPS LCD ខ្នាត 16:10 ដូចគ្នា ក្រាលដោយកញ្ចក់ការពារ Gorilla Glass អមដោយបច្ចេកវិទ្យា Adaptive Sync Dolby Vision និង Color Accuracy។

Asus ROG Flow Z13

សម្រាប់តម្លៃវិញ Asus នៅមិនទាន់បញ្ជាក់នៅឡើយទេ ថាតើ Asus ROG Flow Z13 នឹងមានតម្លៃប៉ុន្មាន ប៉ុន្តែបើមើលតាមកម្លាំងខាងលើ វាប្រហែលជាមិនថោកឡើយ៕

អត្ថបទ៖ Thea Sothun

មតិយោបល់