- 2022-01-06 04:21:11
- ផលិតផលថ្មី
ស្មានថាមានតែ F-150 Lightning អុងអាត់តែឯង ឥឡូវចេញមុខភីកអាប់អគ្គិសនី Chevrolet Silverado មកប្រជែងជាមួយហើយ
- 2022-01-06 04:21:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានថាមានតែ F-150 Lightning អុងអាត់តែឯង ឥឡូវចេញមុខភីកអាប់អគ្គិសនី Chevrolet Silverado មកប្រជែងជាមួយហើយ
ចន្លោះមិនឃើញ
នៅទីបំផុត ក្រុមហ៊ុន GM ពិតជាបានបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួនហើយ មិនតែប៉ុណ្ណោះវាជាប្រភេទភីកអាប់ទៀត គឺរថយន្ត Chevrolet Silverado ឆ្នាំ២០២៤ មានគោលដៅចម្បងប្រជែងនឹងរថយន្ត F-150 Lightning របស់ Ford។
រថយន្ត Silverado នេះ គឺជារថយន្តភីកអាប់អគ្គិសនីទី៣ ដែលប្រកាសចេញដោយ General Motors បន្ទាប់ពី Hummer និង Sierra Denali។ ក្នុងនោះម៉ូដែល Siverado ជាអាវុធដ៏សំខាន់និងជាយូរមកហើយ ក្នុងការប្រជែងជាមួយត្រកូល F-150។
រថយន្តនេះ មាន option ចំនួន២ គឺ Work Truck (WT) Edition និង RST First Edition។ រថយន្ត option ទាំង២នេះ គឺពេលសាកពេញម្តងបើកបានចម្ងាយ ៦៤៣គីឡូម៉ែត្រ និងភ្ជាប់មកជាមួយដុំសាកលឿន ដោយសាក ១០នាទី បើកបានចម្ងាយ ១៦០គីឡូម៉ែត្រ។ ប៉ុន្តែក្រុមហ៊ុននេះ មិនបានបញ្ជាក់លម្អិតអំពីទំហំអាគុយឡើយ។
សម្រាប់ option WT មានតម្លៃ ៣៩ ៩០០ដុល្លារ កម្លាំង ៥១០សេះ និងកម្លាំងរមួល ៨៣៣ញ៉ូតុនម៉ែត្រ។ វាតូចជាង option RS តម្លៃ ១០៥ ០០០ដុល្លារ ដែលមានកម្លាំង ៦៦៤សេះ និងកម្លាំងរមួល ១០៥៧ញ៉ូតុនម៉ែត្រ ហើយមានសមត្ថភាពផ្ទុកទំនិញបានច្រើនជាង ព្រោះវាអាចដកកាបាំងដែលជារនាំងរវាងកាប៊ីន និងគ្រែដឹក ព្រមទាំងមានអេក្រង់ LCD ទំហំ១៧អ៊ីញ នៅចំកណ្តាលផ្ទៃតាប្លូ៕