• 2022-01-07 02:35:00
  • ព័ត៌មាន

Sony ចេញ PlayStation VR2 និងដៃហ្គេមជំនាន់ថ្មី រូបរាងថ្មី កាន់តែផ្តល់ភាពងាយស្រួលក្នុងការលេង

  • 2022-01-07 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍ CES 2022 លើកនេះ Sony មិនបានរំលងលើឧបករណ៍ហ្គេមរបស់ខ្លួនឡើយ ពោលគឺនៅតែបង្ហាញភាពអស្ចារ្យ និងភ្ញាក់ផ្អើលដល់អ្នកគាំទ្រជានិច្ច។ PlayStation VR ដែលគ្រប់គ្នាបានស្គាល់ថា ជាប្រភេទឧបករណ៍ហ្គេម VR តែមួយគត់ ដែលគ្មានគូប្រជែង ឥឡូវនេះត្រូវបានក្រុមហ៊ុន Sony ប្រកាសចេញជំនាន់ថ្មីហើយ។

PlayStation VR2 Sense controllers

គួររំលឹកឡើងវិញថា PlayStation VR ត្រូវបានប្រកាសចេញដំបូងក្នុងឆ្នាំ២០១៦ ហើយមកដល់ឆ្នាំ២០២២ នេះ Sony ក៏បានប្រកាសចេញឧបករណ៍ហ្គេមប្រភេទនេះ ជំនាន់ទី២ មានឈ្មោះថា PlayStation VR2 និងដៃបញ្ជារូបរាងថ្មី PlayStation VR2 Sense controllers។

PlayStation VR2 Sense controllers

Sony បានបញ្ជាក់ថា ឧបករណ៍ថ្មីទាំងពីរនេះ ក៏អាចប្រើប្រាស់បាននៅលើម៉ាស៊ីនហ្គេមបច្ចុប្បន្ន PlayStation 5 ផងដែរ ដោយមិនចាំបាច់ចំណាយប្រាក់ទិញម៉ាស៊ីនថ្មីឡើយ។

ម៉ាស៊ីន VR ជំនាន់ដំបូង

ចំពោះកម្លាំងម៉ាស៊ីន និងសមត្ថភាពវិញ PlayStation VR2 អាចបង្ហាញរូបភាពបានដល់ 4K មានកម្រិតបង្ហាញរូបភាព ២០០០ x ២០៤០ ភិកស៊ែល ជាប្រភេទ HDR ក្នុងល្បឿន ៩០ហឺត ដល់ ១២០ហឺត។ អេក្រង់នេះដែរ ប្រើប្រាស់បន្ទះបង្ហាញជាប្រភេទ OLED ដូច្នេះយើងអាចទាយទុកមុនបានថា ឧបករណ៍ហ្គេមនេះ នឹងផ្តល់រូបភាពដ៏ល្អ និងមានពណ៌ដិតត្រជាក់ភ្នែក។

ដើម្បីជំរុញដល់ការលេងហ្គេមឲ្យកាន់តែប្រសើរ Sony បានបន្ថែមសេនស័រចាប់ភ្នែក, ប្រព័ន្ធសំឡេង 3D និងកាមេរ៉ាបន្ថែម ដើម្បីជំនួយដល់សេនស័រ។ ជាមួយនឹងការបន្ថែមបែបនេះ VR2 នឹងអាចផ្តល់បទពិសោធន៍នៃការលេងហ្គេម ឲ្យកាន់តែដូចពិតៗដល់អ្នកលេងកាន់តែប្រសើរ។

សម្រាប់តម្លៃ និងថ្ងៃចេញជាផ្លូវការវិញ Sony មិនបានបញ្ជាក់ច្បាស់ឡើយប៉ុន្តែតាមទម្លាប់របស់ Sony ឧបករណ៍ដែលបានប្រកាសចេញ ភាគច្រើនគឺចេញនៅអំឡុងពេលប្រហាក់ប្រហែល ១ឆ្នាំក្រោយ។ ដូច្នេះយើងអាចរំពឹងថា នឹងអាចឃើញឧបករណ៍នេះ នៅចុងឆ្នាំ២០២២ ផ្ទាល់ ឬដើមឆ្នាំ២០២៣ ក្រោយ៕

អត្ថបទ៖ Thea Sothun

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី