• 2022-01-05 09:01:02
  • ផលិតផលថ្មី

ស្មាតហ្វូនចម្លែក! vivo V23 ប្ដូរពណ៌តាមអាកាសធាតុដូចបង្កួយប្ដូរពណ៌

  • 2022-01-05 09:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo បញ្ចេញ vivo V23 និង V23 Pro ដែលស្មាតហ្វូនទាំងពីមានភាពលេចធ្លោលើតួខ្លួនលោហៈ លាយនឹងកញ្ចក់ ដោយ V23 មានជ្រុងរាបស្មើ និង V23 Pro មានតួខ្លួនកោង។

អ្វីដែលពិសេសបន្ថែម ស្មាតហ្វូនទាំងពីរអាចប្ដូរពណ៌បាន ពេលប៉ះនឹងពន្លឺផ្សេងៗ ឬពន្លឺព្រះអាទិត្យជាដើម ដែល vivo ហៅកញ្ចក់នេះថា Fluorite AG Glass។

vivo V23 Pro បំពាក់ដោយបន្ទះឈីប MediaTek Dimensity 1200 ប្រើ RAM 8/12GB និងទំហំផ្ទុក 128/256GB។ វាមានអេក្រង់ ៦,៥៦អ៊ិញ 1080p AMOLED ល្បឿន 90Hz និងមានថាមពលថ្ម 4300mAh ទ្រទ្រង់ការសាក 44W។

វាមានកាមរ៉ាមុខពីរគ្រាប់ 50MP ជាលែន wide និង 8MP ជា ultrawide រីឯកាមេរ៉ាក្រោយ ទំហំ 108MP លែនដើម, 8MP ultrawide និង 2MP macro។

រីឯម៉ូឌែល vivo V23 មានអេក្រង់តូច ៦,៤៤អ៊ិញ 1080p 90Hz AMOLED និងមានថ្មត្រឹម 4200mAh ទ្រទ្រង់ការសាក 44W។

វាប្រើបន្ទះឈីប MediaTek Dimensity 920 ប្រើ RAM 8/12GB និងទំហំផ្ទុក 128/256GB។ កាមេរ៉ាក្រោយដូចនឹងម៉ូឌែល Pro ខុសតែលែនដើម ទំហំត្រឹម 50MP ប៉ុណ្ណោះ។

តម្លៃរបស់វាវិញ vivo V23 ចាប់ពី ៤០០ដុល្លារ និង vivo V23 Pro តម្លៃចាប់ពី ៥២០ដុល្លារ។ ស្មាតហ្វូនទាំងពីរបើកឱ្យកម្មង់ពីឥលូវ ប៉ុន្ដែវានឹងបញ្ចេញនៅទីផ្សារ ប្រទេសឥណ្ឌា មុនគេ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់