• 2022-01-06 01:00:00
  • ព័ត៌មាន

សឹងមិនជឿ! ឡាន BMW មួយនេះអាចប្តូរពណ៌ ដោយចុចតែប៊ូតុងមួយប៉ុណ្ណោះ (វីដេអូ)

  • 2022-01-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏គួរឲ្យភ្ជាក់ផ្អើលមួយ ដែលនៅក្នុងព្រឹត្តិការ CES 2022 មានការបង្ហាញរថយន្តមួយប្រភេទ អាចផ្លាស់ប្តូរពណ៌ដោយខ្លួនឯងបាន។ កន្លងទៅយើងធ្លាប់ឃើញបែបនេះ តែនៅក្នុងវីដេអូដែលប្រើប្រាស់បច្ចេកទេសកាត់តបែប CGI ប៉ុណ្ណោះ។

យោងតាមគណនី Twitter ឈ្មោះ Out of Spec Studios បានបង្ហាញឲ្យឃើញថា រថយន្ត BMW iX មួយគ្រឿង ដែលមានពណ៌ស ស្រាប់តែអាចប្រែជាពណ៌ប្រផេះបានភ្លាមៗ បន្ទាប់ពីមនុស្សដែលឈរនៅជិតរថយន្ត ចុចបញ្ជាឲ្យប្តូរពណ៌។

នៅក្នុងការបង្ហាញនោះផងដែរ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ បានបន្ថែមថា រថយន្តនេះគឺជាគំរូមួយបង្ហាញពីបច្ចេវិទ្យានាពេលអនាគត ក្នុងការប្តូរពណ៌រថយន្ត ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា CES គឺជាព្រឹត្តិការមួយដែលនាំយកបច្ចេកវិទ្យាប្លែកៗមកបង្ហាញ ទោះបីជាមានមុខងារខ្លះ អាចចេញជាផ្លូវការ មុខងារខ្លះអត់ក៏ដោយ ដូច្នេះហើយ យើងមិនទាន់អាចដឹងបានឡើយថា BMW នឹងនាំយកមុខងារនេះមកប្រើប្រាស់លើរថយន្តផ្លូវការរបស់ខ្លួន ឬអត់៕

ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Thea Sothun

មតិយោបល់