• 2022-01-05 07:07:50
  • ព័ត៌មាន

កាណុងធំដើមឆ្នាំ២០២២ OnePlus 10 Pro ដាក់បង្ហាញត្រួសៗជាផ្លូវការហើយ

  • 2022-01-05 07:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនធំដំបូងគេដើមឆ្នាំ២០២២ OnePlus 10 Pro ត្រូវបានកំណត់ថ្ងៃប្រកាសចេញ ទី១១ ខែមករា ហើយយើងនឹងមកដឹងពីលក្ខណៈពិសេសត្រួសៗរបស់វាជាមុនសិន។

OnePlus 10 Pro ត្រូវបានក្រុមហ៊ុនបង្ហាញរូបរាងខាងក្រោយពីរបីសន្លឹកលើគេហទំព័រខ្លួន ដែលមានប្រព័ន្ធកាមេរ៉ាដ៏ធំនៅផ្នែកខាងឆ្វេង ផ្ទុកលែន៣គ្រាប់ និងភ្លើង Flash មួយគ្រាប់ អមអាមួយពណ៌ស្មាតហ្វូនខ្មៅ និងបៃតង។

មិនមានដំណឹងអ្វីច្រើននោះទេ ប៉ុន្ដែគេរំពឹងទុកថា OnePlus 10 Pro នឹងបំពាក់ឈីបជំនាន់ចុងក្រោយ Snapdragon 8 Gen 1 ទ្រទ្រង់ការសាកថ្មតាមខ្សែកម្លាំង 80W សាកមិនប្រើខ្សែ 50W និងមានកាមេរ៉ាក្រោយ ប្រើលែនដើមទំហំ 50MP។

ចំណែកផ្នែកខាងមុខ វាទំនងជាប្រើអេក្រង់ ៦,៧អ៊ិញ Super AMOLED 1440p resolution និងប្រើបច្ចេកវិទ្យា LTPO 2.0 ធ្វើឱ្យអេក្រង់អូសបញ្ជារដោយរលូន។

គេរំពឹងថាវានឹងមាន ម៉ូឌែល OnePlus 10 ជាមួយតម្លៃទាប និងម៉ូឌែលកំពូលគឺ OnePlus 10 Pro ដែលនឹងប្រើលែន Hasselblad ផងដែរ។ ដោយឡែកតម្លៃហៀបប្រកាសចេញគឺមិនទាន់ដឹងនៅឡើយទេ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់