• 2022-01-04 07:54:40
  • ព័ត៌មាន

កម្មវិធី Technovation Girl កម្ពុជា បណ្ដុះភាពក្លាហាននិងគំនិតបច្ចេកវិទ្យា បើកទទួលពាក្យហើយ!

  • 2022-01-04 07:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Technovation គឺជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិមួយផ្តល់ឱកាសឲ្យក្មេងស្រី មានអាយុចាប់ពី ៨ ទៅ ១៨ ឆ្នាំទទួលបានបទពិសោធន៍ទាក់ទងនឹង បចេ្ចកវិទ្យា និងសហគ្រិនភាព ដោយបម្លែងគំនិតអាជីវកម្មរបស់ពួកគាត់ទៅជាកម្មវិធីទូរសព្ទដៃ អាចដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់បាន។

ក្រុមកុមារីកម្ពុជា “Cambodia Identity Product” ត្រូវបានជ្រើសរើសក្នុងបញ្ជីបេក្ខភាព ១០០០ នាក់ចុងក្រោយទៅ Silicon Valley កាលឆ្នាំ ២០២១

កម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ និងគាំទ្រដល់កុមារីឲ្យមានភាពក្លាហាន បង្ហាញគំនិតរបស់ពួកគេក្នុងការដោះស្រាយបញ្ហានានា ថែមទាំងទទួលបានឱកាសទៅសហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងថែមទៀតផង។

ប្រសិនបើអ្នកមានបំណងចូលរួមកម្មវិធី Technovation កម្ពុជាឆ្នាំ ២០២២ កម្មវិធីចាប់ផ្តេីមពី៖ ថ្ងៃទី ១០ ខែមករា​ឆ្នាំ ២០២២ ។ ចុះឈ្មោះចូលរួមកម្មវិធីតាមតំណ Technovationchallenge.org

សូមទស្សនាវីដេអូ ចំណាប់អារម្មណ៍គ្រូបង្វឹកនិងក្រុមកុមារីដែលបានចូលរួម Technovation Girl Cambodia ៖

អ្នកគ្រូបង្វឹកមកពីវិទ្យាល័យ ពាមជីកង កំពង់ចាម
សិស្សថ្នាក់ទី ៩ មកពីវិទ្យាល័យ ពាមជីកង កំពង់ចាម
សិស្សថ្នាក់ទី ៩ មកពីវិទ្យាល័យ ពាមជីកង កំពង់ចាម

អត្ថបទ៖ រក្សា

មតិយោបល់