• 2022-01-04 04:21:09
  • ព័ត៌មាន

សាលារដ្ឋមួយកន្លែងឯក​ទេសទូរគមនាគមន៍​ និង​ប​ច្ចេកវិទ្យា ​តែមួយគត់​នៅ​កម្ពុជា

  • 2022-01-04 04:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ទូរ​គមនាគ​មន៍បច្ចេកវិទ្យា​គមនាគ​ម​ន៍និង​ព័ត៌មាន (NIPTICT)» បង្កើតឡើងដំបូងនៅឆ្នាំ ២០១៣ បច្ចប្បន្នផ្លាស់ឈ្មោះមកជា «បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT» ស្ថិតក្រោមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺជាគ្រឹះស្ថានរដ្ឋឯក​ទេសទូរគមនាគមន៍ និងប​ច្ចេកវិទ្យា​ព័ត៌មាន ​តែមួយគត់​នៅ​កម្ពុជា។

បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

CADT មានបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្រជំនាញចំនួនបីដូចជា៖១.ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking) ២. វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) និង ៣. ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) ទាំងបង់ថ្លៃនិងអាហារូបករណ៍ដែលមានផ្ដល់នូវកម្មវិធី​សិក្សា ​​ផ្តោត​លើជំនាញ​ប​ច្ចេក​ទេស ជំនាញទន់ Skill និងសហ​គ្រិនភាពឆ្លើយតប​ទៅ​នឹង​ត​ម្រូវការ​ទីផ្សារ ការងារ​បច្ចុប្បន្ន។

តម្លៃសិក្សា

កម្មវិធី​សិក្សាបរិញ្ញាប​ត្រនៅវិទ្យាស្ថាន CADT មានរយៈពេលតិចជាង ៤ ឆ្នាំ មាននិស្សិតច្រើនជាង៩០% បញ្ចប់ការសិក្សាកាលពីឆ្នាំ ២០១៨ ទទួល​បាន​ការងារ​ភ្លាមៗ​បន្ទាប់​ពី​កម្មសិក្សា​នៅ​ក្រុមហ៊ុន​ដៃគូធំៗ ដូចជា Smart Axiata, MetFone, Seatel, Huawei, SINET, CellCard, EZECOM, Online, Pathmazing ។

និស្សិត​ដែលប្រ​ឡងជាប់ចុះឈ្មោះចូល​រៀន នឹង​ទទួល​បាន​ កុំព្យូទ័រ​យួដៃមួយ​គ្រឿងស​ម្រាប់​​​​ប្រេី​ប្រាស់ CADT ក៏មាន​ផ្ដល់ជូនអាហារូបករណ៍ពេញថ្លៃស​ម្រាប់​និស្សិត​នារី និង​អ​ន្តេវា​សិកដ្ឋាននារីផងដែរ។

លើសពីនេះទៀត CADT គឺជាទីតាំងដែលបានរៀបចំនូវបណ្ដុំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិជាច្រើនកន្លងមកមាន​ដូចជា៖ Cambodia ICT Award, Smart IoT Hackathon Program, Digital Tech Startups និង SME សហគ្រាសធុនតូចនិងមធ្យមឌីជីថល។

Digital Innovation Center ស្ថិតនៅក្នុង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT មានដេប៉ាតឺម៉ង់ចំនួន ៣ គឺ៖ ដេប៉ាតឺម៉ង់ប្រៃណីយ៍, ដេប៉ាតឺម៉ង់ទូរគមនាគមន៍, ដេប៉ាតឺម៉ង់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍។ ប្រសិនបើអ្នកចាប់អារម្មណ៍អាចស្វែងរកព័ត៌មានបន្ថែមនៅលើ៖ www.cadt.edu.kh ឬអាសយដ្ឋាន៖ ស្ពានទី២ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

អត្ថបទ៖ រក្សា

មតិយោបល់