- 2022-01-04 03:36:12
- ព័ត៌មាន
ឱកាសពិសេស! “អាហារូបករណ៍ Techo Digital Talent” ១៥០ កន្លែងកំពុងរង់ចាំសម្រាប់ឆ្នាំ ២០២២
- 2022-01-04 03:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសពិសេស! “អាហារូបករណ៍ Techo Digital Talent” ១៥០ កន្លែងកំពុងរង់ចាំសម្រាប់ឆ្នាំ ២០២២
ចន្លោះមិនឃើញ
កាលពីឆ្នាំសិក្សា២០២១ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថល តេជោ - Techo Digital Talent Scholarship” ចំនួន ១០០ កន្លែងនិងបានបន្តផ្តល់បន្ថែម ១៥០ កន្លែងទៀតសម្រាប់ឆ្នាំសិក្សា ២០២២ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរយៈពេល ៤ ឆ្នាំ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ។
ប្រសាសន៍រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា៖ «ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែងអាហារូបករណ៍នេះ និងខិតខំរៀនសូត្រ និងអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។»
១. អត្ថប្រយោជន៍នៃអាហារូបករណ៍
និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅហូបចុកចំនួន ៣២០.០០០ រៀលក្នុងមួយខែរហូតចប់ថ្នាក់បរិញ្ញាបត្រ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង សម្រាប់ប្រើប្រាស់ក្នុងការសិក្សា ។
២. គ្រឹះស្ថានអប់រំនិងជំនាញសិក្សា
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ១០០កន្លែង
-ទូរគមនាគមន៍ និងបណ្តាញ (Telecommunication and Networking)
-វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
-ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២០កន្លែង
-វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
-ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronic)
-បច្ចេកវិទ្យាព័ត៌មាន (Information Technology)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ១៥កន្លែង
-វិស្វករបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង(Information and Communication Engineering)
-អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecommunication) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន ១៥កន្លែង
-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
-គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
៣. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែង រៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម ៖
-ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេសរួម A B ឬ C (ចំពោះសិស្សដែលមាន និទេ្ទសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ៖ គណិតវិទ្យា និងរូបវិទ្យា)
-ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ និស្សិតដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងនិស្សិតនារីត្រូវបានលើកទឹកចិត្ត។
៤. កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង
ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ ។