- 2022-01-04 02:44:29
- ព័ត៌មាន
ដើមឆ្នាំដើមទ្រព្យ Apple ក្ដាប់បានតំណែងថ្មីដំបូងគេលើលោក
- 2022-01-04 02:44:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឆ្នាំដើមទ្រព្យ Apple ក្ដាប់បានតំណែងថ្មីដំបូងគេលើលោក
ចន្លោះមិនឃើញ
នៅដើមឆ្នាំ២០២២ ថ្ងៃទី៣ ខែមករា Apple បានក្លាយជាក្រុមហ៊ុនដំបូងគេលើលោក មានតម្លៃមូលធនទីផ្សារ (តម្លៃក្រុមហ៊ុន) ខ្ពស់ជាងក្រុមហ៊ុនណាៗទាំងអស់ ដែលមានតម្លៃដល់ទៅ ៣ទ្រីលានដុល្លារ (១ទ្រីលានដុល្លារ គឺស្មើនឹង ១,០០០,០០០,០០០,០០០ដុល្លារ)។
ចំនួនទឹកប្រាក់ដ៏ធំសម្បើមនេះបានកើនឡើងខ្ពស់បំផុត បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ Apple បានកើនឡើងជាង ៤០% កាលពី ឆ្នាំ២០២០ កន្លងទៅ។
គួរបញ្ជាក់ថា តម្លៃមូលធនទីផ្សាររបស់ Apple ត្រូវបានគណនាដោយផ្អែកលើ តម្លៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនដែលកំពុងចរាចរណ៍លើទីផ្សារ។ បច្ចុប្បន្ន តម្លៃភាគហ៊ុនរបស់ Apple កំពុងមានតម្លៃប្រមាណ ១៨២ដុល្លារ ក្នុងមួយហ៊ុន គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២២៕