• 2022-01-04 01:00:00
  • ព័ត៌មាន

មកមើលវីដេអូពាណិជ្ជកម្មថ្មីរបស់ Apple Watch បង្ហាញពីការជួយសង្គ្រោះជីវិតមនុស្ស ៣នាក់បានទាន់ពេល (វីដេអូ)

  • 2022-01-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងពិតមួយដែលនាឡិកាវៃឆ្លាត Apple Watch Series 7 អាចជួយមនុស្ស ៣នាក់ឲ្យរួចផុតពីមរណៈ។ នៅក្នុងឃ្លីបវិដេអូពានិច្ចកម្មនេះ យើងអាចស្តាប់លឺសម្លេងពិតរបស់ជនរងគ្រោះដែលកំពុងទាក់ទងមកសុំជំនួយពី ៩១១ ក្នុងស្ថានការដ៏បន្ទាន់។ វីដេអូពាណិជ្ជកម្មរយៈពេល 60 វិនាទីនេះគឺជារឿងពិតដែល Apple ដកស្រង់ចេញពីហេតុការជាក់ស្តែងរបស់មនុស្ស ៣នាក់ ក្នុងអំឡុងពេលកំពុងជួបឧបទ្ទវហេតុផ្សេងៗគ្នា ដែលស្តាប់តាមសម្លេងនោះពិតជាគួរអោយរន្ធត់ណាស់។

វីដេអូចាប់ផ្តើមដោយសំឡេងរបស់មន្ត្រីសង្គ្រោះបន្ទាន់ ៩១១ ចោតសួរថា "តើអ្នកមានបញ្ហាអាសន្នអ្វី?" អ្នកជួបឧបទ្ទវហេតុទី១ ឆ្លើយថា នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយរថយន្តរបស់នាងបានក្រឡាប់។ អ្នកជួបឧបទ្ទវហេតុទីពីរដែលកំពុងជិះទូក ត្រូវបានខ្យល់រុញចេញទៅកណ្តាលសមុទ្រដោយសារខ្យល់ខ្លាំង។ អ្នកជួបឧបទ្ទវហេតុទី៣ គឺកសិករម្នាក់ ដែលបានធ្លាក់ចូលទៅក្នុងរណ្ដៅជម្រៅ ២១ហ្វីត (៦,៤មែ៉ត្រ) ធ្វើអោយជើងរបស់គាត់បាក់ មិនអាចកម្រើកបាន ថែមទាំងមិនអាចហៅអ្នកណាអោយជួយបាន។

សំណាងល្អអ្នកទាំង៣ គឺកំពុងប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch Series 7 នៅលើកដៃរបស់ពួកគេ ដែលអាចធ្វើការទាក់ទងទៅលេខសង្គ្រោះបន្ទាន់បានភ្លាមៗ។ ជាលទ្ធផលពួកគេទាំង៣នាក់ សុទ្ធតែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ Apple ក៏បានបង្កប់សារមួយនៅខាងចុងវីដេអូដែលមានន័យថា"ជាមួយនឹង Apple Watch អ្នកទាំង ៣ ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា"។

គួរបញ្ជាក់ផងដែរថានាឡិកាវៃឆ្លាត Apple Watch ក៏ត្រូវបានអ្នកជំនាញជ្រើសរើសចូលក្នុងតារាងនាឡិកាដែលមានការពេញនិយមខ្លាំង ដូចជា Rolex Timex Casio និងម៉ាកនាឡិកាប្រណិតផ្សេងៗទៀតផងដែរ៕

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Thea Sothun

មតិយោបល់