• 2022-01-03 09:09:53
  • ព័ត៌មាន

Elon Musk បដិសេធករណីផ្កាយរណប Starlink ហោះវិះនឹងបុកស្ថានីយ៍អវកាសចិន

  • 2022-01-03 09:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផ្កាយរណប Starlink បានបកស្រាយនិងបដិសេធទាក់ទិន​ករណីគេ រាយការណ៍ថា ផ្កាយរណប Starlink ហោះ​ចាក​គន្លងវិះនឹងបុកស្ថានីយ៍​អវកាស​ចិន។

លោកនិយាយថា៖ “មានផ្កាយរណបរាប់រយពាន់គ្រឿងកំពុងហោះអណ្ដែត​​ទាំងក្នុងគន្លងតារាវិថី រយៈកម្ពស់ខ្ពស់និងទាប។ ទីអវកាសជាលំហ គ្មានដែនកំណត់ រីឯផ្កាយរណប ហាក់ដូចជាធូលីតូចៗប៉ុណ្ណោះតែវាក៏មានការគ្រប់គ្រងយ៉ាងច្បាស់លាស់ដែរ។” នេះបើយោងតាមការសម្ភាសន៍ចុះផ្សាយដោយ Financial Times ។

ចំពោះភាគីចិន បានព្យាយាមបង្វែរទិសស្ថានីយ៍របស់ខ្លួនជាច្រើនដង កុំឲ្យមានការប៉ះទង្គិច។ ករណីច្បាស់ជាងគេក្នុងឆ្នាំ​២០២១ គឺ​នៅថ្ងៃទី២១ កក្កដា និងថ្ងៃ ២១ តុលា ផ្កាយរណប Starlink ស្ទើរតែបុកគ្នា​ជាមួយ​ស្ថានីយអវកាស​ Tiangong ចំនួន ២ ដង។

ក្រុមហ៊ុនឯកជន SpaceX ត្រូវបានគេដឹង បាញ់បង្ហោះផ្កាយរណបសរុបច្រើនជាង ១៩០០ គ្រឿងទៅក្នុងលំហដែលសុទ្ធតែ ប្រភេទ​ផ្កាយរណប​សម្រាប់បម្រើដល់​អាជីវកម្មនានា។

រូបថត បណ្ដុះផ្កាយរណបហោះជុំវិញភពផែនដីបច្ចុប្បន្ន

ជុំវិញករណីនេះទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសចិន បានដាក់ពាក្យបណ្ដឹងទៅ​កាន់ អង្គការ​សហប្រជាជាតិ ឲ្យអន្តរាគមន៍លើរឿងនេះ។

សូមចុចអានបន្ត៖ ផ្កាយរណប Starlink ហោះ​ក្នុងគន្លងផ្លូវមួយធ្វើឱ្យ​ភាគីចិន ពិបាក​ស្មាន​នូវទិសដៅ

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

មតិយោបល់