• 2022-01-03 04:38:09
  • ព័ត៌មាន

វិបសាយល្អបំផុតមួយមានទាំង App ទៀតជួយសិស្សទី១២ស្រួលចិត្ត មិនពិបាកអង្គុយរើសសាលា

  • 2022-01-03 04:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«SALA» គឺជាឈ្មោះវិបសាយនិងមានទាំង App ទៀតដែលបណ្ដុំទៅដោយព័ត៌មានគួរឲ្យទុកចិត្ត មានប្រភពច្បាស់លាស់អំពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានអប់រំច្រើនជាង ៤០០ នៅទូទាំងប្រទេស។

លោក សុខ លាភ គឺជាស្ថាបនិក​បង្កើតគេហទំព័រ SALA Enrollment នេះ​ឡើង​ចង់ឲ្យសិស្សចប់ទី១២ ទទួលព័ត៌មានថា តើមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានប៉ុន្មាន? ហើយមានជំនាញសិក្សាអ្វីខ្លះ? ដូច្នេះពួកគាត់អាចប្រៀបធៀប និងសម្រេចចិត្តត្រឹមត្រូវ។

តាមប្រសាសន៍ស្ថាបនិកផ្ទាល់បានឲ្យ Sabay ដឹងកាលពីពេលថ្មីៗនេះថា៖ «ក្រៅពីវិបសាយដែល ដាក់ឲ្យដំណើការតាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ លោកបានបន្ថែមសេវាកម្មថ្មីមួយទៀតគឺ កម្មវិធីទូរសព្ទឈ្មោះថា Sala App ក្នុងបំណងចងក្រង និងជាការជម្រើសងាយស្រួល ជួយប្អូនៗទើបនឹងបញ្ចប់ថ្នាក់ទី ១២ ឲ្យទទួលបានព័ត៌មានកាន់តែរហ័សនៅលើទូរសព្ទដៃតែម្ដង។»

លោកមានបំណងចំនួនពីរ ក្នុងនោះទីមួយគឺ ជួយដល់សិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ស្វែងរកសាកលវិទ្យាល័យ រកជំនាញ សិក្សា ឬដំណឹងអាហារូបករណ៍ទាំងអស់។ ចំណែកទីពីរនោះគឺ (a school management platform) ជួយដល់វិទ្យាស្ថាន ឬ បណ្ដា សាកលនានា ងាយស្រួលភ្ជាប់ព័ត៌មានទៅនឹងទិន្នន័យឲ្យសិស្សចប់ទី ១២ ។

សូមដោនឡូតកម្មវិធីនៅលើ App Store | Play Store

អត្ថបទ៖ រក្សា

មតិយោបល់