• 2021-12-30 07:37:00
  • ព័ត៌មាន

អ្នក​​រៀន​​ IT ជួប​​អ្នក​​រៀន​​ពេទ្យ​ សួរ​​មួយ​​សំណួរ​​ម្នាក់​​​ឆ្អែត​​ចិត្ត​​រៀងខ្លួន​!

  • 2021-12-30 07:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀន​ជំនាញ IT ជា​ជំនាញ​មួយ​ដែល​ត្រូវ​ការ​អនុវត្ត​ច្រើន ការ​អត់​ធ្មត់ ចំណែក​ជំនាញ​ពេទ្យ​ក៏​មិន​អន់​ដែរ​ គឺត្រូវ​ព្យាយាម​ផ្ចិតផ្ចង់​យក​ចិត្ត​ទុក​ដាក់ រៀន​អនុវត្ត​ន៍ និង​ត្រូវ​ការ​ចំណាយ​ពេល​ដូច​គ្នា។ តោះ! អាន​រឿង​ហួស​ចិត្ត​នេះ​មើល!

រូប​តំណាង

ដំបូង​និស្សិត​ IT ម្នាក់​មិន​សូវ​ស្រួល​​ក្នុង​ខ្លួន​​ ក៏​ទៅ​រក​ជំនួយ​ពី​ពេទ្យ​​ដោយ​ទិញ​ថ្នាំ​នៅ​ឧសថស្ថាន​លក់​ថ្នាំ ហើយ​និស្សិត​ពេទ្យ​ ក៏​បាន​ប្រាប់​ថា ​តម្លៃ​ថ្នាំ​ទាំង​អស់​នេះ អស់​ចំនួន ១០០ ដុល្លារ​។ និស្សិត​​ IT បើក​​ភ្នែក​ធំៗ​ហើយ​សួរ​យ៉ាង​លឿន គ្រូពេទ្យ ហេតុអីក៏​ថ្លៃ​ម្ល៉េះ?

គ្រូ​ពេទ្យ​តប​​៖ មិន​ថ្លៃ​ទេ ប៉ុណ្ណឺង​នោះ​! ខ្ញុំ​ខំ​រៀន​អស់​លុយ​​មិន​តិច​ទេ ហើយ​រៀន​ក៏​យូរ​ដែរ​ លោក​យល់​ទេ។

១ សប្ដាហ៍​ក្រោយ​មក

គ្រូពេទ្យ៖ បងៗជួយ Setup​ Window ថ្មី​ឲ្យ​ខ្ញុំ​មួយ​ផង ព្រោះ​កុំព្យូទ័រ​ខ្ញុំ​មាន​មេរោគ​ ហើយ​បង​គិត​ថ្លៃ​ប៉ុន្មាន​ដែរ?

និស្សិត​ IT៖ តប! បាទ! ចំពោះ​លោកគ្រូ​ពេទ្យ​ បើ​គ្រាន់​តែ Setup Window ថ្មី អស់​តែ ៥០ ដុល្លារ​នោះ​ទេ។

គ្រូ​ពេទ្យ៖ វា​មិន​ដែល! តម្លៃ​ធម្មតា​តែ ៥ ដុល្លារ​ទេ! ហេតុអី​ក៏​ថ្លៃ​ម្ល៉េះ?

និស្សិត​ IT៖ បាទ! តម្លៃ​ធម្មតា​គឺ ៥ ដុល្លារ​មែន​ ប៉ុន្តែ​ចំពោះ​លោក​គ្រូ​ពេទ្យ អ្នក​ច្បាប់​ និង​អ្នក​មួយ​ចំនួន​ទៀតគឺ​តម្លៃ​ជាង ៥០ ដុល្លារ​នឹង​ហើយ ម្យ៉ាង​ទៀត​ ជំនាញ​នេះ​មិន​មែន​ចេះ​តែ​កើត​មក​​ចេះ​ទេ គឺ​រៀន​ចំណាយ​ពេល​មិន​ចេះ​តិច​ឡើយ។

តម្លៃ​អប់​រំ៖ រៀនជំនាញ​​អ្វី​ក៏​ដោយ​ ក៏​មិន​អត់​ប្រយោជន៍​​ដែរ តែ​មិន​ត្រូវ​មើល​ស្រាល​សមត្ថភាព​ជំនាញ​អ្នក​ដទៃ​នោះ​ទេ តួ​​ទាំង​ពីរ​ខាង​លើ​ ទោះ​ជា​​​បាន​រៀន​ចប់​រួច​ហើយ​ ក៏​ដោយ​ តែ​ដល់​ពេល​ជួប​គ្នា​ក្នុង​ពេល​មាន​អាសន្ន​​ គឺ​មិន​អាច​ខ្វះ​គ្នា​បាន​ទេ៕

ប្រភព៖ Chanel Da អត្ថបទ៖ រក្សា

មតិយោបល់