- 2021-12-30 02:44:48
- ព័ត៌មាន
Mazda ប្រាប់ឱ្យម្ចាស់ឡានម៉ូដែល MX-30 ទិញឡានថ្មីមួយទៀតទៅ
- 2021-12-30 02:44:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda ប្រាប់ឱ្យម្ចាស់ឡានម៉ូដែល MX-30 ទិញឡានថ្មីមួយទៀតទៅ
ចន្លោះមិនឃើញ
ដោយមានភាពស្មោះត្រង់ចំពោះអតិថិជនរបស់ខ្លួន ក្រុមហ៊ុន Mazda បានប្រាប់ទៅកាន់ម្ចាស់រថយន្តម៉ូដែល MX-30 ឱ្យទិញរថយន្តថ្មីមួយទៀត ព្រោះថារថយន្តអគ្គិសនីនេះ គឺបើកមិនបានឆ្ងាយ ដូចរថយន្តអគ្គិសនីក្រុមហ៊ុនដទៃឡើយ។
រថយន្ត Mazda MX-30 បច្ចុប្បន្នត្រូវបានលក់តែនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកប៉ុណ្ណោះ។ ក្នុងនោះ ការបើកបរបង្ហាញថា ពេលវាសាកភ្លើងពេញម្តង គឺបានបើកចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ។
លោក Mark Peyman នាយកផ្នែកផលិតកម្ម និងយុទ្ធសាស្រ្តរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Mazda បាននិយាយថា តាមការស្រាវជ្រាវរកឃើញថា ម្ចាស់រថយន្ត Mazda MX-30 ភាគច្រើន គឺមានរថយន្តបន្ថែម១គ្រឿងផ្សេងទៀតដែលអាចបើកបានឆ្ងាយពេលសាកភ្លើងពេញ នៅក្នុងផ្ទះរបស់ពួកគេ។
គួរកត់សម្គាល់ថា រថយន្ត Mazda MX-30 បានទទួលការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ដោយសារតែតម្លៃធូរថ្លៃជាងគូប្រជែង ពោលគឺមានតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារឡើងទៅ។ វាជារថយន្តអគ្គិសនីដំបូងរបស់ Mazda ដែលដាក់លក់នៅទីផ្សារអាមេរិក។
រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី១ រត់ប៉ុងមុខ ផលិតបានកម្លាំង ១៤៣សេះ និងកម្លាំងរមួល ២៧២ញ៉ូតុនម៉ែត្រ។ អាគុយរបស់វាមានទំហំត្រឹមតែ ៣៥,៥គីឡូវ៉ាត់ម៉ោង ជាប្រភេទ lithium-ion ដោយសាកពី ០ ទៅ ៨០% ចំណាយពេលដល់ទៅ ២ម៉ោង ៥០នាទីឯណោះ៕