- 2021-12-30 00:36:00
- ផលិតផលថ្មី
មកដល់ថ្មីៗ Land Cruiser GR Sport ឆ្នាំ២០២២ នេះតម្លៃវា!
- 2021-12-30 00:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដល់ថ្មីៗ Land Cruiser GR Sport ឆ្នាំ២០២២ នេះតម្លៃវា!
ចន្លោះមិនឃើញ
រថយន្ត Toyota Land Cruiser GR Sport ស៊េរីឆ្នាំ២០២២ ត្រូវបានបង្ហាញខ្លួនជាផ្លូវការ នៅចុងខែមិថុនា ឈានចូលខែកក្កដា ឆ្នាំ២០២១ បានធ្វើឲ្យអ្នកនិយមជិះរថយន្តប្រភេទ SUV វ័យចំណាស់នេះតាមដានមិនដាច់ពីព័ត៌មាន។
វាប្រើប្រាស់ការឌីហ្សាញរូបរាងថ្មីទាំងស្រុង ក្រោយពីបានប្រើប្រាស់រចនាបថចាស់អស់រយៈពេលជាង ១០ឆ្នាំរួចមកជាមួយនឹងរចនាបថរូបរាងថ្មីទាំងស្រុងច្រើន។ តាមប្រភពពីហ្វេសបុកឈ្មោះ Eam Daro កាលពីថ្ងៃទី២៨ ធ្នូ កន្លងទៅបានបង្ហាញពីវត្តមានរថយន្ត Toyota Land Cruiser GR Sportស៊េរីឆ្នាំ២០២២ មួយគ្រឿងនេះ ត្រៀមសម្រាប់ម្ចាស់ទីមួយចំពោះតម្លៃវិញខ្ទង់ ១៨ ៥០០០ដុល្លារ។
រថយន្ត SUV វ័យចំណាស់នេះប្រើម៉ាស៊ីនចំនួន ២ ជម្រើស គឺ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ និងកម្លាំងបង្វិល ៦៥០ញ៉ូតុនម៉ែត្រ និងមួយទៀតមានជម្រើសម៉ាស៊ីនមួយទៀតគឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០២សេះ និងកម្លាំងបង្វិល ៧០០ញ៉ូតុនម៉ែត្រ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕
រូបភាព៖ ពីហ្វេសបុល Eam Daro