• 2021-12-29 07:13:55
  • ព័ត៌មាន

Apple ប្រើក្បាច់ពិសេសមួយដើម្បីកុំឱ្យបុគ្គលិករត់ទៅធ្វើការនៅ Meta (Facebook)

  • 2021-12-29 07:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានកំពុងប្រើមួយក្បាច់យ៉ាងពិសេស ដោយផ្ដល់ជារង្វាន់ធំទៅដល់វិស្វករមួយចំនួន ដើម្បីកុំឱ្យពួកគេទៅធ្វើការនៅក្រុមហ៊ុន Meta (អតីត Facebook) នេះបើយោងទៅតាមប្រភពពី Bloomberg។

រង្វាន់ធំនោះគឺជាភាគហ៊ុន មានតម្លៃចាប់ពី ៥ម៉ឺនដុល្លារ ទៅដល់ ១៨ម៉ឺនដុល្លារ។ ហើយវិស្វករដែលទទួលបានមានដូចជា វិស្វករផ្នែកបន្ទះឈីប ផ្នែក Hardware, Sowftware និងផ្នែក Operation ផងដែរ។

គួរបញ្ជាក់ថា រង្វាន់ទាំងនេះជាថ្នូរទៅនឹងការបន្តការងារ រយៈពេល៤ឆ្នាំ នៅក្រុមហ៊ុន Apple ដោយមិនទៅធ្វើការនៅក្រុមហ៊ុនដទៃ។ ហើយវាក៏ជាការបង្ការពីការតាមប្រមាញ់បុគ្គលិកពីក្រុមហ៊ុនដទៃ ជាក់ស្ដែងគឺ Meta តែម្ដង ត្បិតបានជួលវិស្វករប្រហែល ១០០នាក់ ពី Apple ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងផ្នែក AR, AI និងផ្នែកវិស្វកម្មផងដែរ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់