• 2021-12-29 03:52:36
  • ព័ត៌មាន

ប៉ាតង់ Microsoft បង្ហាញពីទូរសព្ទបត់៣អេក្រង់ ខណៈក្រុមហ៊ុនផ្សេងប្រើតែ២អេក្រង់

  • 2021-12-29 03:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft អាចនឹងបញ្ចេញស្មាតហ្វូនបត់៣អេក្រង់ ដោយប្រើ២គន្លាក់បត់ ខណៈក្រុមហ៊ុនដទៃកំពុងផលិតស្មាតហ្វូនបត់ត្រឹម១គន្លាក់បត់ មានអេក្រង់២ នេះបើយោងទៅតាម គម្រូគ្រឿងបង្គុំលើក្រដាស ប៉ាតង់ថ្មីរបស់ក្រុមហ៊ុននេះ ដែលត្រូវបានផ្ដល់ដោយ ការិយាល័យប៉ាតង់ និងពាណិជ្ជស្លាកសញ្ញារបស់សហរដ្ឋអាមេរិក (USPTO)។

អេក្រង់៣នេះ នៅពេលបត់បញ្ចូលគ្នា វានឹងក្លាយទៅជាទូរសព្ទដែលយើងប្រើសព្វដង ហើយបើពន្លាអស់ វានឹងលាតសន្ធឹង៣អេក្រង់បញ្ចូលគ្នា បង្កើតបានជាបន្ទះបង្ហាញដ៏វែងមួយសន្លឹក។

យ៉ាងណា គេមិនទាន់ដឹងបាន Spec ផ្សេងៗពី ស្មាតហ្វូន Tri Fold នេះឡើយ។ ដោយឡែក Samsung ក៏មានដំណឹងចចាមអារ៉ាមពីស្មាតហ្វូនបត់៣អេក្រង់នេះផងដែរ រួមទាំង TCL របស់ប្រទេសចិន ក៏បានបង្ហាញពី concept device របៀបនេះ កាលពី ព្រឹត្តិការនៅ MWC Barcelona នៅឆ្នាំមុនផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់