• 2021-12-29 03:08:56
  • ផលិតផលថ្មី

ត្រកូល Xiaomi 12 បង្ហាញខ្លួនផ្លូវការប្រើឈីបថ្មី Snap8 Gen1 អេក្រង់ 2K និងឈីបថ្មីគ្រប់គ្រងថាមពលថ្ម

  • 2021-12-29 03:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi 12, 12 Pro, 12X បង្ហាញខ្លួនជាផ្លូវការ បំពាក់បន្ទះឈីបថ្មី Snapdragon 8 Gen 1 និងម៉ូឌែលកូនពៅ 12X ប្រើបន្ទះឈីប Snapdragon 870។

Xiaomi 12 មានអេក្រង់ ៦,២៨អ៊ិញ ជាប្រភេទ AMOLED មាន resolution FHD+ និង refresh rate 120Hz។ អេក្រង់នេះក៏មានមុខងារ ស្គេនម្រាមដៃក្រោមអេក្រង់ ផងដែរ។

Xiaomi 12 ប្រើកាមេរ៉ាក្រោយ៣គ្រាប់ លែនដើមធំជាងគេ Sony IMX 766 មានទំហំ 50MP និងលែន ultrawide 13MP រួមទាំងមួយគ្រាប់ទៀត tele-macro 5MP។ វាមានទំហំថ្ម 4500 mAh ទ្រទ្រង់ការសាក 67W តាមខ្សែ និងឥតខ្សែ 50W និងអាចសាកថ្មឱ្យឧបករណ៍ដទៃ 10W។

Xiaomi 12 ដំណើរការដោយ MIUI 13។ រីឯតម្លៃដាក់លក់ ទំហំ 8/128GB តម្លៃ ៥៨០ដុល្លារ ទំហំ 8/256GB តម្លៃ ៦២៨ដុល្លារ ខណៈ 12/256GB តម្លៃ ៦៩០ដុល្លារ។ ចំណែកថ្ងៃដាក់លក់ គឺនៅខែធ្នូ ថ្ងៃទី៣១ នៅទីផ្សារប្រទេសចិនជាមុន។

Xiaomi 12 Pro មានអេក្រង់ ៦,៧៣អ៊ិញ ជាប្រភេទ LTPO 2.0 មាន resolution 1440p និង refresh rates 120Hz អាចផ្លាស់ប្ដូរតាមមាតិកាអ្នកប្រើ។

12 Pro មានកាមេរ៉ា៣គ្រាប់ លែនដើម Sony IMX707 ទំហំ 50MP និងលែន២ទៀតទំហំ 50MP ដូចគ្នា សម្រាប់ថត portrait និងថតផ្ទៃទូលាយ ជាលែន ultrawide។

វាមានទំហំថ្ម 4600 mAh បំបែកជាពីរ Cell ដែលទ្រទ្រង់កម្លាំងសាក 120W តាមខ្សែ និង 50W ដោយមិនប្រើខ្សែ។ Xiaomi ក៏បន្ថែមបន្ទះឈីបសាកថ្ម P1 ផលិតដោយខ្លួនផ្ទាល់ ដើម្បីគ្រប់គ្រងទៅលើការគ្រប់គ្រងថាមពលថ្មលើទូរសព្ទផងដែរ។

Xiaomi 12 Pro ចាប់ផ្ដើមពីទំហំ 8/128GB តម្លៃ ៧៣៨ដុល្លារ ទំហំ 8/256GB ទំហំ ៧៨៥ដុល្លារ និងទំហំធំ 12/256GB តម្លៃ ៨៤៨ដុល្លារ។ ថ្ងៃដាក់លក់គឺ ខែធ្នូ ថ្ងៃទី៣១ នៅទីផ្សារប្រទេសចិនជាមុន។

Xiaomi 12 X មានអេក្រង់ ៦,២៨អ៊ិញ ប្រភេទ AMOLED 120Hz។ វាក៏ប្រើកាមេរ៉ាក្រោយ៣គ្រាប់ផងដែរ និងបំពាក់ថាមពលថ្ម 4500 mAh ទ្រទ្រង់កម្លាំងសាក 67W។

តម្លៃដាក់លក់របស់វា ចាប់ពីទំហំ 8/128GB តម្លៃ ៥០២ដុល្លារ និងទំហំ 12/256GB មានតម្លៃ ៥៩៦ដុល្លារ និងថ្ងៃខែដាក់លក់ដូចម៉ូឌែលខាងលើផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់