• 2021-12-27 06:35:47
  • ហាងឆេងផលិតផល

Motorola ម៉ូដែល RAZR ឆ្នាំ២០២០ ពេលនេះដាក់លក់តម្លៃនៅជាង ១ពាន់ដុល្លារ

  • 2021-12-27 06:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola ម៉ូដែល RAZR បាន​ត្រឡប់​មក​វិញ​នៅ​ចុង​ឆ្នាំ២០២០ និង​បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ជា​មួយ​រូប​រាង​សមត្ថភាព​និង​តម្លៃ​ចេញ​លក់​នៅ​លើ​ទីផ្សារ បន្ទាប់​ពីបាត់​មុខ ១៥ឆ្នាំ​មក​ហើយ។

ទូរសព្ទ​ម៉ូដែល​ Razr ដ៏​ល្បី​ល្បាញ​របស់ Motorola ក្នុង​ជំនាន់​មុននេះ បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​ស្មាតហ្វូន​ Android ដែល​អេក្រង់​របស់​វា​អាច​បត់​បាន​ជា​ពីរ ដែល​ផ្នែក​ខាង​ក្នុង​មាន​ទំហំ ៦,២អ៊ីញ និង​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ២,៧អ៊ីញ។

Raz បាន​មក​ដល់​ទីផ្សារ​កម្ពុជា​នៅចុង​ខែ​កញ្ញា ឆ្នាំ២០២០ ដែល​មាន​ហាង​ធំៗ​មួយ​ចំនួន​ប៉ុណ្ណេះ​បាន​នាំ​យក​មក​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​មាន​តម្លៃដំបូងខ្ទង់ ២ ៩៩៩ដុល្លារ។ ក្រឡេក​មក​មើល​ Motorola ម៉ូដែល RAZR ដែល​កំពុង​ដាក់​លក់​នៅ​ពេល​បច្ចុប្បន្ន​នេះ​វិញ តាម​ប្រភព​ពីហាង សុខ លី មាន​តម្លៃខ្ទង់ ១ ៥៩៩ដុល្លារ

Razr ស៊េរី​ថ្មី​នេះ​នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល និងមាន​ដូច​ជា​ប្រើ​បន្ទះ​ឈីប Snapdragon 710,និង​ដំណើរ​ការ​ដោយ​ Android 9 Pie, RAM ទំហំ៨GB, អង្គ​ផ្ទុក ២៥៦GB, កាមេរ៉ា​មេ​ទំហំ ១៦ MP ដែល​មាន​នូវ​មុខងារ Night Vision, កាមេរ៉ា​ខាង​ក្នុង​ទំហំ ៥MP, ប្រើ​រន្ធ USB-C, មាន​ eSIM និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ៕

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់