- 2021-12-27 02:14:01
- ផលិតផលថ្មី
Mazda ចេញឡានកូនភ្លោះនឹង Suzuki ជិះ១០០គ.ម ស៊ីសាំងជាង៣លីត្រ តម្លៃជិត ៩ពាន់ដុល្លារ
- 2021-12-27 02:14:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda ចេញឡានកូនភ្លោះនឹង Suzuki ជិះ១០០គ.ម ស៊ីសាំងជាង៣លីត្រ តម្លៃជិត ៩ពាន់ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mazda បានបញ្ចេញជាផ្លូវការនូវរថយន្តថ្មីរបស់ខ្លួន ម៉ូដែល Carol ជំនាន់ទី៨ ដែលជាកូនភ្លោះនឹងរថយន្ត Suzuki Alto។
Mazda Carol មានប្រវែង ៣៣៩៥មម ទទឹង ១៤៧៥មម កម្ពស់ ១៥២៥មម និងមានគម្លាតពីកង់មុខទៅកង់ក្រោយ ២៤៦០មម។
រថយន្តនេះមាន ៣ option គឺ GL, Hybrid GS និង Hybrid GX។
-option GL៖ ប្រើម៉ាស៊ីនសាំង ៦៦០សេសេ ផលិតបានកម្លាំង ៤៨សេះ។
-option Hybrid៖ បន្ថែមម៉ាស៊ីនថ្មី Integrated Starter Generator ផលិតបានកម្លាំង ២,៥សេះ និងប្រើអាគុយ lithium-ion។ ការប្រើប្រាស់សាំងគឺជិះ ១០០គីឡូម៉ែត្រស៊ីសាំង ៣,៦១លីត្រ។
រថយន្តMazda Carol មានកៅអីចំនួន៤ និងមានប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៧អ៊ីញ។ វាបំពាក់ពោងសុវត្ថិភាព ៦ និងប្រព័ន្ធ ADAS ដែលរួមមានដូចជា ប្រព័ន្ធជំនួយហ្រ្វាំងកាមេរ៉ាពីរ, ប្រព័ន្ធឱ្យសញ្ញាពេលចេញពីគន្លង, ភ្លឺបំភ្លឺចម្ងាយ និងហ្វ្រាំងជំនួយពេលរ៉ឺយែរ។ រថយន្តនេះ ក៏បំពាក់ជាមួយចង្កៀង LED, កង់ទំហំ ១៤អ៊ីញ និងម៉ាស៊ីនត្រជាក់អូតូផងដែរ។
Mazda នឹងដាក់លក់រថយន្តនេះ នៅក្នុងប្រទេសជប៉ុន អំឡុងខែមករា ឆ្នាំ២០២២ ដោយមានតម្លៃចាប់ពី ៨៧៣២ ដល់ ១១ ៣៩៦ដុល្លារ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕