• 2021-12-24 05:16:17
  • ផលិតផលថ្មី

Huawei ចេញលក់ទូរសព្ទបត់ពីលើដំបូងបង្អស់ P50 Pocket តម្លៃលើស ១៥០០ ដុល្លារ

  • 2021-12-24 05:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei ទើបនឹងបានប្រកាសចេញជាផ្លូវការនូវផលិតផលជំនាន់ចុងក្រោយគឺជា ទូរសព្ទបត់ពីលើដំបូងបង្អស់ម៉ូឌែល P50 Pocket ប្រភេទ Premium Edition ដើម្បីមកប្រជែងទីផ្សារទូរសព្ទអេក្រង់បត់ឆ្នាំ ២០២២ នេះ។

P50 Pocket មានជម្រើសបីពណ៌គឺ ពណ៌ទឺកប្រាក់ដូចពេជ្រ ពណ៌ទឹកមាស និងខ្មៅ។ ចំពោះលក្ខណៈពិសេសៗមានដូចជា អាចស្កេនក្រយៅដៃ(ខ្ចៅដៃ) និងស្កេនមុខដោះសារព្រមគ្នា ទាំងផ្នែកខាងមុខនិងក្រោយក៏បាន។ កាមេរ៉ាបីគ្រាប់ខាងក្រោយមានដូចជា ឡេន 40MP+13MP ultra-wide +32MP Ultra Spectrum អាចផ្តិតយករូបថតនិងវីដេអូបានច្បាស់ល្អខ្លាំងណាស់។

Huawei បានបំពាក់អេក្រង់បត់ល្អ OLED display ទំហំសងខាងសរុប ៦,៩ អុិញកម្រិតបង្ហាញដល់ 120Hz Refresh rate ជាមួយនឹង 1.07 ប៊ីលាន support colors ដែលមាន 442ppi អាចប្រើកម្មវិធីទូទៅ រលូនខ្លាំងណាស់ និងដំណើការដោយប្រព័ន្ធប្រតិបត្តិការ Harmony OS 2.0 ចេញពីប្រអប់តែម្ដង។

វាបំពាក់មកជាមួយបន្ទះឈីបលេខខ្ពស់ Snapdragon 888 ថ្ម 4500 mAh មានភ្ជាប់បច្ចេកវិទ្យា Wi-Fi 6 មានបច្ចេកវិទ្យា សាកថ្មលឿន 40W SuperCharge មានជម្រើស RAM 8GB មេម៉ូរី 256GB តម្លៃ ១៤១៩ ដុល្លារ RAM 12GB មេម៉ូរី 512GB តម្លៃ ១៧២៨ ដុល្លារ។

យ៉ាងណាចំពោះការយល់ឃើញរបស់សារព័ត៌មានអន្តរជាតិជាច្រើនបានប្រដូច Huawei P50 Pocket ទៅនឹង Galaxy Z Flip 3 របស់ក្រុមហ៊ុន Samsung ផលិតទូរសព្ទបត់បែបនេះរហូតដល់បីជំនាន់ ទោះបីតម្លៃខ្ពស់ តែកំពុងទទួលបានការគាំទ្រច្រើន។

ទស្សនាវីដេអូខ្លីខាងក្រោម៖

ដូចនេះ មានតែរង់ចាំមើលលទ្ធផលចេញលក់ Huawei P50 Pocket ក្នុងត្រីមាសដំបូងឆ្នាំ ២០២២ ឬឆ្នាំដំបូងថា តើជោគជ័យឬយ៉ាងណា?

អត្ថបទ៖ រក្សា

មតិយោបល់