• 2021-12-24 02:33:55
  • ផលិតផលថ្មី

Huawei ចេញវែនតា​វៃឆ្លាត មិនជ្រាបទឹក អាច​និយាយនិងស្តាប់ចម្រៀង តម្លៃជាង២០០ដុល្លារ

  • 2021-12-24 02:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Huawei បាន​ប្រកាស​ចេញ​ជាផ្លូវការ​នូវ​វែនតាវៃឆ្លាតរបស់​ខ្លួន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២១ ដោយមានរាងជា Boston-style, Wellington និង Aviator frame។ ឡេន​មាន​ពីរប្រភេទ គឺ សថ្លា (prescription) និង ខ្មៅ​ការពារ​ពន្លឺព្រះអាទិត្យ (sunshades)។

ចំណុច​ដ៏ទាក់ទាញ គឺ​វែនតា​វៃឆ្លាត​នេះ បានបំពាក់​ជាមួយ​ spearker ទំហំ ១២៨មម នៅលើ​ដងវែនតាសងខាង ហើយ​មាន​រន្ធមីក្រូហ្វូន​ដែល​អាច​និយាយបានទៀតផង។ វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Huawei ផ្ទាល់។

វែនតា​វៃឆ្លាត​នេះ មាន​មុខងារ​ពិសេស​ក្នុងការ​តាមដាន​សុខភាព​ភ្នែក និង​ការពារ​ការជ្រាបទឹក IPX4។ ថ្ម​របស់​វាកាន់​បាន ១៦ម៉ោងក្នុងនោះ បើ​និយាយ គឺបាន ៤ម៉ោងកន្លះ និងស្តាប់ចម្រៀង​បានដល់ ៦ម៉ោង។

Huawei បាន​ដាក់លក់វែនតានេះ​ក្នុងតម្លៃ ២៦៦ដុល្លារ (សម្រាប់​ប្រភេទឡេន prescription) និង ២៩៩ដុល្លារ (សម្រាប់​ឡេន sunglasses)៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

មតិយោបល់