• 2021-12-23 03:35:45
  • ព័ត៌មាន

លុយ១០ លានដុល្លារនឹងក្លាយជាប្រាក់រង្វាន់ច្រើនបំផុតក្នុង ប្រវត្តិកីឡាអេឡិចត្រូនិចលេងលើទូរសព្ទ

  • 2021-12-23 03:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជោគជ័យលើការរៀបចំកម្មវិធី AWC champions 2021 ប្រកួតកីឡាអេឡិចត្រូនិចប្រចាំឆ្នាំ ២០២១ Arena of Valor International Championship ក្រុមការងារនៃអ្នករៀបចំកម្មវិធី AWC បានបង្ហើបឲ្យដឹងពីគម្រោងថ្មីៗជាមួយនឹងដំណឹងនៃការបន្ថែមប្រាក់រង្វាន់សរុបចំនួន ១០ លានដុល្លារច្រើនជាងឆ្នាំកន្លងទៅ។

ប្រាក់រង្វាន់នេះគឺជាចំនួនដ៏ច្រើនសម្បើមក្លាយជាប្រាក់រង្វាន់ច្រើនបំផុតក្នុងប្រវត្តិកីឡាអេឡិចត្រូនិចលេងលើទូរសព្ទ សម្រាប់ក្រុមជយលាភីនឹងទទួលបានទឹកប្រាក់ ៣៥ ម៉ឺនដុល្លារ។

ចំពោះឆ្នាំនេះប្រាក់រង្វាន់សរុបទទួលបាន ៨ លានដុល្លារ រីឯជើងឯកទទួលបាន ២០ ម៉ឺនដុល្លារបានទៅលើក្រុម Talon Esports មកពីប្រទេសថៃ និងមានរង្វាន់លើកទឹកចិត្តពិសេសៗផ្សេងទៀត។

ព្រឹត្តិការណ៍ Arena of Valor World Cup នឹងក្លាយជាទីលានក្តៅគគុកសម្រាប់វិញ្ញាសារប្រកួត កីឡាអេឡិចត្រូនិចលេងលើទូរសព្ទនៅឆ្នាំ ២០២២ ខាងមុខនេះដែលនឹងចាប់ផ្តើមនៅខែមករា រហូតដល់វគ្គផ្ដាច់ព្រ័ត្រនៅខែធ្នូឆ្នាំ ២០២២ ៕

ក្រុម Talon Esports ជើងឯក AWC champions 2021

ប្រភព៖ Gamespot ប្រែ​សម្រួល៖ រក្សា

មតិយោបល់