• 2021-12-23 04:34:13
  • ហាងឆេងផលិតផល

Update! ឆែកមើលតម្លៃ iPhone 11 និង 12 មួយទឹកលក់តាមហាងពេលនេះ

  • 2021-12-23 04:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 11 និង iPhone 12 ពេល​នេះ​មាន​លក់​តែ​ម៉ូដែល​មួយ​ទឹក​ប៉ុណ្ណោះ​នៅ​តាម​ហាង ខណ:​តម្លៃ​វិញ​ធូរៗ​ថ្លៃ​កាន់​លុយ ៤០០ ទៅ ៥០០ដុល្លារ អាច​ដើរ​រក​ទិញ​បាន​តាម​ចិត្ត។

ត្បិត​ថា​ត្រកូល iPhone នេះ​បាន​ចេញ​ដល់​ស៊េរី iPhone 13 ក៏​ពិត​មែន​តែ​សម្រាប់​ស៊េរី 11 និង 12 ក៏​មាន​ទីផ្សារ​ច្រើន​គួរ​សម​ពី​អ្នក​ប្រើ​ប្រាស់ ដោយ​សារ​មាន​ជម្រើស​តម្លៃ​និង​នៅ​មាន​គុណ​ភាព​ល្អ​អាច​ប្រើ​បាន​ច្រើន​ឆ្នាំ។

ខាង​ក្រោម​នេះ​ជា​តម្លៃ iPhone 11 និង iPhone 12 មួយទឹក​ដែល​កំពុង​មាន​លក់​នៅ​តាម​ហាង៖

iPhone 11

  • iPhone 11 ទំហំ 64GB មាន​តម្លៃខ្ទង់ ៤០០ដុល្លារ
  • iPhone 11 ទំហំ 128GB មាន​តម្លៃខ្ទង់ ៤៨០ដុល្លារ
  • iPhone 11 Pro ទំហំ 64GB មាន​តម្លៃខ្ទង់ ៥៥០ដុល្លារ
  • iPhone 11 Pro ទំហំ 256GB មាន​តម្លៃខ្ទង់ ៦២០ដុល្លារ
  • iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃខ្ទង់ ៦០០ដុល្លារ
  • iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃខ្ទង់ ៦៩០ដុល្លារ

iPhone 12

  • iPhone 12 ទំហំ 64GB មាន​តម្លៃខ្ទង់ ៦៥០ដុល្លារ
  • iPhone 12 ទំហំ 128GB មាន​តម្លៃខ្ទង់ ៧០០ដុល្លារ
  • iPhone 12 Pro Max ទំហំ 128GB មាន​តម្លៃខ្ទង់ ៩០០ដុល្លារ
  • iPhone 12 Pro Max ទំហំ 256GB មាន​តម្លៃខ្ទង់ ៩៧០ដុល្លារ
  • iPhone 12 Pro Max ទំហំ 512GB មាន​តម្លៃខ្ទង់ ១ ១៥០ដុល្លារ

ងាក​មក​មើល​តម្លៃ iPhone 13 ថ្មីដែល​កំពុង​មាន​លក់​នៅ​តាម​ហាង​ដែរ ក៏​មាន​តម្លៃ​ធ្លាក់​ច្រើន​បើ​ធៀប​ជា​មួយ​ពេល​ចេញ​លក់​ថ្ងៃ​ដំបូង តម្លៃ​បច្ចុប្បន្ន iPhone 13 មាន​តម្លៃចាប់​ពី ៨៥៥ដុល្លារ ទំហំ 64GB និង iPhone 13 Pro មានតម្លៃចាប់​ពី ១ ០៥៥ដុល្លារ ទំហំ 128GB និង iPhone 13 Pro Max មានតម្លៃចាប់​ពី ១ ២៥៥ដុល្លារ ទំហំ 128GB៕

បញ្ជាក់៖ តម្លៃខាង​លើ​នេះ​អាច​ខុសគ្នាតិចតួចនៅតាមហាង និង​គុណភាពទូរសព្ទផ្ទាល់។

អត្ថបទ៖ ម៉េងងី

មតិយោបល់