- 2021-12-21 10:05:23
- ព័ត៌មាន
តើបច្ចេកវិទ្យាឌីជីថលជួយអ្វីខ្លះដល់សាលារៀនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩?
- 2021-12-21 10:05:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើបច្ចេកវិទ្យាឌីជីថលជួយអ្វីខ្លះដល់សាលារៀនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩?
ចន្លោះមិនឃើញ
ក្រុងតាខ្មៅ៖ កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើងជំងឺរាតត្បាតកូវីដ ១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ២០២០។
ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយសាលាបានចាប់ផ្ដើមប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដែលបង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់ដោយក្រុមហ៊ុន មិត្តហ្វូន សម្រាប់សាលារៀននៅទូទាំងប្រទេស ដើម្បីបម្រើដល់សកម្មភាពរៀននិងបង្រៀន ។
ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ និងការបង្រៀនធ្វើឡើងតាមអនឡាញ ប្រព័ន្ធ SIS បានផ្ដល់ប្រយោជន៍ជាច្រើនដល់ការរៀនសូត្ររបស់សិស្សផង និងដល់ការងារបង្រៀនរបស់គ្រូផង។ SIS គឺជាកម្មវិធីមួយសម្រាប់រក្សាទុកឯកសារនៅមួយកន្លែងដែលងាយស្រួលក្នុងការស្រាវជ្រាវរក ដោយចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ព័ត៌មានជាច្រើនអាចរកឃើញភ្លាម។ ប្រព័ន្ធនេះក៏ជួយទប់ស្កាត់មិនឲ្យឯកសារបាត់ឬខូចខាតដោយសារសត្វល្អិត ឬទឹក ឬពុកផុយនៃក្រដាស ផងដែរ។ ជាមួយគ្នានេះដែរ ប្រព័ន្ធបណ្ណសារឌីជីថលជួយរក្សាទុកដាក់ព័ត៌មានរបស់សាលារៀនឲ្យកាន់តែមានសុវត្ថិភាពជាងមុនថែមទៀត។
យោងតាមលោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព បានឲ្យដឹងថា អ្វីៗមានភាពងាយស្រួលជាងពីមុន នៅពេលដែលសាលាបានងាកមកប្រើប្រាស់ប្រព័ន្ធ SIS។ ហើយទាំងគ្រូបង្រៀន ទាំងសិស្សទទួលផលប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ។
លោកនាយក ម៉ម សុធានី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឥឡូវនេះ លោកគ្រូអ្នកគ្រូអាចបញ្ចូលពិន្ទុសិស្សនៅក្នុងប្រព័ន្ធបាន។ សិស្សអាចតាមដានកាលវិភាគសិក្សា និងថ្នាក់រៀនរបស់ខ្លួនបាន»។ លោកបានបន្ថែមទៀតថា «ប្រព័ន្ធនេះងាយស្រួលក្នុងការប្រើ នៅពេលយើងយល់ពីវា»។
អ្នកគ្រប់គ្រងរដ្ឋបាលរបស់សាលា គឺលោក ឈិន គឹមហេង បាននិយាយថា៖ «អ្វីៗកាន់តែស្រួលប្រើជាងមុនជាមួយនឹងប្រព័ន្ធ SIS។ កាលពីមុន កិច្ចការខ្លះដែលចំណាយពេល ៣០នាទី ទៅមួយម៉ោង ដូចជាការបញ្ចូលពិន្ទុប្រចាំឆ្នាំ ឥឡូវនេះ ស៊ីពេលត្រឹមតែ៥នាទីប៉ុណ្ណោះ»។
យោងតាមក្រុមហ៊ុនមិត្តហ្វូនដែលជាអ្នកបង្កើតប្រព័ន្ធនេះឡើង ប្រព័ន្ធ SIS ត្រូវបានអភិវឌ្ឍឡើងសម្រាប់ដាក់ពង្រាយទៅកាន់គ្រប់សាលារៀននៅតាមទីជនបទ ដែលត្រូវការប្រើប្រព័ន្ធនេះចាំបាច់បំផុត។
ប្រធានផ្នែកដែលទទួលបន្ទុកប្រព័ន្ធ SIS នៅក្រុមហ៊ុនមិត្តហ្វូន បាននិយាយយ៉ាងដូច្នេះថា៖ «យើងនឹងដាក់ពង្រាយនិងគាំទ្រដល់ប្រព័ន្ធអប់រំ ដោយប្រើប្រព័ន្ធ SIS នេះ ដោយផ្ដល់ស៊ីមកាតដែលប្រើអុីនធឺណិតដោយឥតគិតថ្លៃ ដើម្បីឲ្យសិស្សានុសិស្សអាចរៀនសូត្រដោយមិនចាំបាច់បារម្ភអំពីស្ថានភាពហិរញ្ញវត្ថុគ្រួសារឡើយ»។
មិត្តហ្វូន បាននិងកំពុងនាំមុខគេនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថលជាតិរបស់ខ្លួន។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និងដឹកជញ្ជូន។
ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល មិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែលបម្រើសេវាកម្មដល់ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស៕