• 2021-12-21 00:30:00
  • ហាងឆេងផលិតផល

ចាប់ចិត្ត Google Pixel 6/6Pro អាចឆែកតម្លៃនេះបានមុនទៅទិញនៅហាង

  • 2021-12-21 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ដល់​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​សម្រាប់​ស៊េរី​ចុង​ឆ្នាំ​២០២១ នេះ​ប្រាកដ​ណាស់​វា​មាន​ច្រើន​ជម្រើស ​សម្រាប់​អ្នក​ចង់​ទិញ​ប្រើ​ប្រាស់ តែ​បើ​និយាយ​ពី​តម្លៃ​វិញ​អ្នក​ប្រើ​មួយ​ចំនួន​ពិត​ជា​ចង់​បាន​ទូរសព្ទ​ណា​ដែល​មាន​តម្លៃ​សម​រម្យ​គួប​ផ្សំ​ជា​មួយ​សមត្ថភាព​ប្រើ​ប្រាស់​បាន​ល្អ។

Pixel 6 និង Pixel 6 Pro រចនារូបរាងផ្នែកខាងមុខធំ អេក្រង់លាតពេញមានប្រជ្រុយតូចមួយកាមេរ៉ាមុខ ជាប្រភេទជាឡេនទូលាយ Ultrawide មានមុខងារថតព្រិលផ្ទៃខាងមុខ ជំនាន់ចុងក្រោយ​បង្អស់។ វា​មាន​ពីរជម្រើសគឺម៉ូដែល Pixel 6 អេក្រង់ ៦,៤ អ៉ីញកម្រិតបង្ហាញរូបភាព 90hz flat display រីឯម៉ូដែល Pixel 6 Pro អេក្រង់ ៦,៧ អ៉ីញប្រភេទកោងសងខាង មានកម្រិតបង្ហាញដល់ទៅ 120Hz QHD+ curved display ។

ចំពោះ​តម្លៃ​លក់​នៅ​តាម​ហាង​បច្ចុប្បន្ន​វិញ​តាម​ប្រភព​ពី​ហាង Sokly និងហាង KougY កំពុង​លក់​ដូច​ខាង​ក្រោម៖

  • Google Pixel 6 មាន RAM8GB ទំហំផ្ទុក 128GB មាន​តម្លៃខ្ទង់ ៧៥៩ដុល្លារ
  • Google Pixel 6 មាន RAM8GB ទំហំផ្ទុក 256GB មាន​តម្លៃខ្ទង់ ៨៥៩ដុល្លារ
  • Google Pixel Pro មាន RAM12GB ទំហំផ្ទុក 128GB មាន​តម្លៃខ្ទង់ ១ ១៧៩ដុល្លារ

គូសបញ្ជាក់​ថាGoogle Pixel 6 ប្រើបន្ទះឈីបផ្ទាល់ខ្លួនមានឈ្មោះថា Tensor chip AI ផ្ដល់ផលល្អទៅដល់ការថតរូប និងមុខងារ machine learning (AI) មានមុខងារថតរូបទំនើបៗ រួមទាំងអេក្រង់កោង 120Hz។ ស្មាតហ្វូនទាំងពីរដំណើរការដោយ Android 12 ចេញពីប្រអប់ស្រាប់៕

បញ្ជាក់៖ តម្លៃ​អាច​ខុសគ្នា​តិច​តួច​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់