• 2021-12-20 04:18:57
  • ផលិតផលថ្មី

វែនតា​វៃឆ្លាត​ដំបូង​របស់ Huawei បំពាក់ Speaker ២​គ្រាប់ និង​អាចប្តូរឡេន​បាន

  • 2021-12-20 04:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei គ្រោង​នឹង​ប្រកាស​ចេញ​ជាផ្លូវការ​នូវ​វែនតាវៃឆ្លាត​ដំបូង​របស់ខ្លួន Huawei Smart Glass នៅថ្ងៃទី២៣ ខែធ្នូខាងមុខ។

វែនតានេះ នឹង​ដំណើរការ​ដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS ដែល​អភិវឌ្ឍដោយផ្ទាល់របស់​ក្រុមហ៊ុន Huawei។ Huawei បាន​ហៅវាថា «ជំនួយការ​ផ្ទាល់ខ្លួន​វៃឆ្លាតបន្ទាប់​របស់អ្នក» ហើយបាន​តាម​រយៈវីដេអូ teaser ដែល​ក្រុមហ៊ុន​នេះ​បាន​បញ្ចេញ បង្ហាញ​ឱ្យដឹងថា វែនតានេះ​គឺ​អាចផ្លាស់ប្តូរឡេនបាន និង​មាន speaker២គ្រាប់ ​នៅលើ​ដងវែនតា​នេះទៀតផង។

គួរកត់​សម្គាល់​ដែរថា គម្រោង​ប្រកាស​ចេញ​វែនតា​វៃឆ្លាត​របស់ Huawei គឺ​ធ្វើឡើង​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី OPPO បាន​បញ្ចេញ​នូវវែនតា Air Glass លើកដំបូងរបស់ខ្លួន​ ក្នុងព្រឹត្តិការណ៍ INNO Day 2021 កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២១។

Huawei ធ្លាប់​បាន​បញ្ចេញ​វែនតាវៃឆ្លាត​ ២ជំនាន់រួចមកហើយដែរ ប៉ុន្តែធ្វើឡើង​ក្រោម​កិច្ចសហការ​ជាមួយក្រុមហ៊ុន Gentle Monster ហើយ​ពុំមាន​មុខងារ​អ្វីច្រើននោះទេ។ ដោយឡែក​សម្រាប់​វែនតាឆ្លាតវៃថ្មីខាងមុខ គឺ​ផលិត​ឡើង​ដោយ​ Huawei ផ្ទាល់​តែម្តង ដោយពុំមាន​កិច្ចសហការ​ជាមួយក្រុមហ៊ុនណានោះទេ៕

ប្រភព៖ gizmochina ប្រែ​សម្រួល៖ សំភី

មតិយោបល់