- 2021-12-16 09:02:34
- ផលិតផលថ្មី
OnePlus 10 Pro នឹងមកជាមួយឆ្នាំងសាក 80W និងអេក្រង់ QHD+
- 2021-12-16 09:02:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OnePlus 10 Pro នឹងមកជាមួយឆ្នាំងសាក 80W និងអេក្រង់ QHD+
ចន្លោះមិនឃើញ
មកដល់ពេលនេះ OnePlus មិនទាន់បង្ហាញតម្រុយណាមួយអំពីស្មាតហ្វូន flagship ថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ២០២២នៅឡើយទេ ប៉ុន្តែមានការលេចធ្លាយព័ត៌មានកាន់តែច្រើនទៀតអំពី OnePlus 10 Pro ដែលផ្តោតសំខាន់លើអេក្រង់ ថ្ម និងកាមេរ៉ា ដូចកំពូលស្មាតហ្វូនក្រុមហ៊ុនដទៃទៀតដែរ។
តាមរយៈការលេចធ្លាយពីគណនី Weibo ឈ្មោះ Digital Chat Station បានបង្ហាញថា OnePlus 10 Pro ទំនងជាភ្ជាប់មកនូវឆ្នាំងសាកលឿន 80W ហើយវាក៏គាំទ្រដោយឆ្នាំងសាក wireless 50W ផងដែរ ជាមួយនឹងថ្មទំហំ 5000mAh។ ចំណែកអេក្រង់វាមានទំហំ ៦,៧អ៉ីញ ប្រភេទកញ្ចក់ LTPO AMOLED កម្រិតបង្ហាញ 1440PX (QHD+) ល្បឿន 120Hz។
ស្មាតហ្វូននេះ មានកាមេរ៉ាសែលហ្វីទម្លុះអេក្រង់ផ្នែកលើជ្រុងខាងឆ្វេង ទំហំ 32MP និងកាមេរ៉ាក្រោយ ៣គ្រាប់ទំហំ 48MP, 50MP ultra-wide និង 8MP 3X telephoto។
OnePlus 10 Pro មានភាគរយខ្ពស់ក្នុងការបំពាក់ឈីបជំនាន់ក្រោយបង្អស់របស់ Qualcomm គឺ Snapdragon 8 Gen 1 ជាមួយ RAM 8/12GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន UFS 3.1 ទំហំ 128/256GB៕