- 2021-12-16 03:58:05
- ព័ត៌មាន
កំពូលបុរស២០២១ Elon Musk ប្រកាសបោះបង់ BTC ស្រវ៉ាយក DOGE សម្រាប់ទូទាត់ក្នុង Tesla
- 2021-12-16 03:58:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលបុរស២០២១ Elon Musk ប្រកាសបោះបង់ BTC ស្រវ៉ាយក DOGE សម្រាប់ទូទាត់ក្នុង Tesla
ចន្លោះមិនឃើញ
ក្រោយ Elon Musk ប្រកាសថានឹងប្រើកាក់ Bitcoin និងប្រកាសឈប់ប្រើសម្រាប់ទូទាត់ក្នុង ក្រុមហ៊ុន Tesla បានធ្វើឱ្យកាក់នេះឡើងចុះតម្លៃដូចទឹកបាក់ទំនប់ ជាថ្មីម្ដងទៀត Elon Musk ទើបកាសថ្មីៗនេះ ថានឹងប្រើកាក់ DOGE វិញម្ដង សម្រាប់ទូទាត់ក្នុង Tesla ដែលបានធ្វើឱ្យកាក់នេះប្រែប្រួលតម្លៃយ៉ាងខ្លាំង។ នេះបើយោងទៅតាម គេហទំព័រ តម្លៃមូលធនកាក់គ្រីបតូ Coin Market Cap។
ក្រោយសាររបស់ Elon Musk បានប្រកាសគាំទ្រកាក់ DOGE តម្លៃទីផ្សាររបស់បានឡើងថ្លៃប្រមាណ ២២% ត្រឹម ៥នាទី ប៉ុណ្ណោះ ហើយបន្ទាប់ពីមួយម៉ោងក្រោយមក បានកើនឡើងដល់ទៅ ០,២១៨ ស្មើនឹង ៣៧% និងតម្លៃខ្ពស់បំផុតបានបិទនៅ ០,២៤ ក្នុងមួយកាក់ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ។
យ៉ាងណា តម្លៃឡើងនេះហាក់មិនរំជើបរំជួលដូចកាលពី Elon Musk ប្រកាសគាំទ្រ Bitcoin ឱ្យទូទាត់នៅក្នុង Tesla នោះទេ ដែលកាលនោះតម្លៃបានហក់ឡើងបំបែកកំណត់ត្រា កើនឡើងប្រមាណជា ១ម៉ឺនដុល្លារ ឯណោះ។
គួរបញ្ជាក់ថា កាក់គ្រីបតូ DOGE មិនមែនមានតែក្រុមហ៊ុន Tesla មួយទេដែលប្រកាសប្រើប្រាស់ សូម្បីមហាសេដ្ឋី Mark Cuban ក៏បានប្រកាសថាការប្រកួតរបស់ Dallas Mavericks នឹងទទួលទូទាត់ទិញសំបុត្រ ទំនិញផ្សេងៗ តាមរយៈកាក់ឆ្កែនេះផងដែរ៕