• 2021-12-15 04:50:58
  • ហាងឆេងផលិតផល

ដឹងតែចំណេញហើយអតិថិជន សាមសុង! ឱកាសទទួលបានកាដូដ៏វិសេសសម្រាប់ចុងឆ្នាំ

  • 2021-12-15 04:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អីក៏ល្អយ៉ាងនេះ? ទិញគ្រឿងអេឡិចត្រូនិច សាមសុង នឹងទទួលបានការថែមជូនម៉ាពេញចិត្ត ម៉ាកប់តែម្តង។

លើសពីភាពអស្ចារ្យ លើសពីភាពភ្ញាក់ផ្អើល លើសពីប្រូម៉ូសិនថែមជូនធម្មតា ខណៈដែលអតិថិជនទូទាំងប្រទេសទាំងអស់ គ្រាន់តែជាវគ្រឿងអេឡិចត្រូនិចដែលបានកំណត់ដូចជា ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងទូរទស្សន៍ សាមសុង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ឬ រហូតអស់ពីស្តុក អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ $១៥០០ និងមានការថែមជូន ម៉ាស៊ីនបូមធូលី Microwave ដ៏ទំនើបភ្លាមៗតែម្តងដែលមានតម្លៃរហូតដល់ទៅ $៤៥០ ពិតជាគួរឲ្យចាប់អារម្មណ៍មែន។
សាកគិតមើលថាចំណេញកប់ក្តោងប៉ុណ្ណា? ទិញ ១ បានដល់តែ ២ ទិញ ២ បានដល់ទៅ ៤ រកឯណាបាន? រកបានតែនៅក្រុមហ៊ុន សាមសុង ហ្នឹងហើយ រួសរាន់ឡើង។ ឱកាសចំណេញៗដ៏អស្ចារ្យអ៊ីចឹង កម្រនឹងមានខ្លាំងណាស់ មួយឆ្នាំមានតែម្តង បើឱ្យរំលងទៀតគឺដឹងតែស្តាយហើយ។

បើតាមខ្ញុំដឹងមានអតិថិជនជាច្រើនលើសលប់ណាស់ដែលកំពុងទន្ទឹងរង់ចាំមើល និងអ៊ុតមើលថាតើប្រូម៉ូសិនចុងឆ្នាំនេះ ក្រុមហ៊ុន សាមសុង នឹងមានផ្តល់ជូនកម្មវិធីពិសេសអ្វីខ្លះ។

ឥឡូវនេះមានមែន សូមរំឭកម្តងទៀតថា បើអតិថិជនត្រូវទិញ សូមអញ្ជើញរួសរាន់មកទិញឥឡូវនេះឱ្យហើយទៅទាន់ក្រុមហ៊ុនមានផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេស។

តោះ នៅចាំអីទៀត? ទាន់ឱកាសល្អមកដល់ ប្រញាប់ទិញឱ្យលឿនទៅ កុំគិតថានៅយូរទៀតណា៎! បើគិតតែមួយភ្លែតឃើញថានៅសល់ ២ សប្តាហ៍ជាងប៉ុណ្ណោះតែសំខាន់នៅមានស្តុកថែមឬអត់ មិនហ៊ានធានាទេណា៎ ព្រោះអ្នកមកមុន បានកាដូថែមជូន និងបញ្ចុះតម្លៃមុន។

សូមបញ្ជាក់ផងដែរថារាល់ផលិតផលអេឡិចត្រូនិចដែលក្រុមហ៊ុន សាមសុង ផ្តល់ជូននាពេលនេះគឺសុទ្ធសឹងជាផលិតផលដែលកំពុងលក់ដាច់ខ្លាំង មានការពេញនិយមគាំទ្រច្រើន ផលិតផលគឺសុទ្ធតែទើបចេញថ្មីស៊េរីចុងក្រោយ មានគុណភាពខ្ពស់ បំពាក់បច្ចេកវិទ្យាទំនើប មានរាងស្អាត ទំនើប ទាន់សម័យ ស៊ីវីល័យ និងស័ក្តិសម។ មិនត្រឹមតែប៉ុណ្ណោះ សាមសុង អាចប្រែក្លាយផ្ទះបាយ ឬបន្ទប់ទទួលភ្ញៀវរបស់អ្នកឱ្យមើលទៅស្អាតបែបព្រីមៀម ជាពិសេសផ្តល់នូវអារម្មណ៍ល្អ ស្រស់ស្រាយ ផ្តល់នូវភាពងាយស្រួលពោរពេញដោយផាសុកភាពក្នុងការរស់នៅសម្រាប់លោកអ្នកផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32 !

  • បញ្ជាក់៖ រាល់ការជាវគ្រឿងអេឡិចត្រូនិចទាំងអស់តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎!

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

មតិយោបល់