• 2021-12-15 04:00:43
  • ហាងឆេងផលិតផល

ប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់កូវីដ ជាមួយម៉ាស៊ីនត្រជាក់ Panasonic ដែលបំពាក់នូវបច្ចេកវិទ្យា nanoe™ X

  • 2021-12-15 04:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Panasonic បានប្រកាសពីប្រសិទ្ធភាពរបស់ម៉ាស៊ីនត្រជាក់ Panasonic ដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើប nanoe™ X ក្នុងការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ត្រូវបានទទួលស្គាល់ដោយ Global Contract Research Organisation Texcell*1។ Texcell បានទទួលស្គាល់ពីប្រសិទ្ធភាពនៃការទប់ស្កាត់មេរោគកូរ៉ូណា ឬកូវីដ ១៩ បានដល់ទៅ ៩១,៤% នៅក្នុងបន្ទប់ទំហំ ៦,៧ម៉ែត្រការ៉េ ក្នុងរយៈពេល ៨ ម៉ោង។

nanoe™ X គឺជាបច្ចេកវិទ្យាទំនើបមួយ ចាប់យកសំណើមដែលមើលមិនឃើញនៅក្នុងខ្យល់ ហើយធ្វើប្រតិកម្មនៅក្នុងកម្រិតតង់ស្យុងខ្ពស់ ដើម្បីបង្កើត «រ៉ាឌីកាល់អ៊ីដ្រូស៊ីលដែលមាននៅក្នុងទឹក»។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីល អាចទប់ស្កាត់ការលូតលាស់នៃសារធាតុបំពុលទាំងឡាយមានដូចជា បាក់តេរី និងមេរោគជាដើម។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីល ត្រូវបានទទួលរងនូវការធ្វើប្រតិកម្ម និងអុកស៊ីតកម្មខ្លាំង ដូចនេះវាមានអាយុកាលខ្លី។ ប៉ុន្តែនៅពេលដែលភាគល្អិតដ៏តូចនេះហ៊ុមព័ទ្ធដោយទឹក ដែលជា nanoe™ X វានឹងមានអាយុកាលវែង ហើយអាចសាយភាយបានឆ្ងាយពេញផ្ទៃបន្ទប់។ វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ទាំងសារធាតុបំពុលដែលអណ្តែតក្នុងខ្យល់ និងតោងជាប់លើគ្រឿងបរិក្ខារផ្សេងៗ។

នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុន Panasonic បានទទួលស្គាល់ពីលទ្ធផលពិសោធន៍ ក្រោមកិច្ចសហការជាមួយ Texcell*1 ពីប្រសិទ្ធភាពនៃបច្ចេកវិទ្យា nanoe™ X ជាមួយនឹងគុណប្រយោជន៍នៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលទៅលើមេរោគកូរ៉ូណា នៅក្នុងបន្ទប់ពិសោធន៍តូចមួយដែលមានទំហំ 45L ដោយការប្រើប្រាស់ឧបករណ៍ផលិត nanoe™ X ។ សម្រាប់ការស្រាវជ្រាវបន្ថែម ក្រុមហ៊ុន Panasonic បានធ្វើការសាកល្បងដោយការប្រើម៉ាស៊ីនត្រជាក់ដែលបំពាក់បច្ចេកវិទ្យា nanoe™ X នៅក្នុងបន្ទប់ពិសោធន៍ដែលធំជាងមុន។ ទោះជាយ៉ាងណា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ Texcell ក៏បានទទួលស្គាល់ពីលទ្ធផលនេះថា បច្ចេកវិទ្យាទំនើប nanoe™ X មានប្រសិទ្ធភាពខ្ពស់រហូតដល់ ៩១,៤% ក្នុងការទប់ស្កាត់ទៅលើមេរោគកូរ៉ូណា នៅក្នុងបន្ទប់ទំហំ ៦,៧ម៉ែត្រការ៉េ ក្នុងរយៈពេល ៨ ម៉ោង ដោយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលមានបំពាក់បច្ចេកវិទ្យា nanoe™ X ។ គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ពិសោធន៍បិទជិត និងមិនត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃពីប្រសិទ្ធភាពរបស់វា នៅកន្លែងរស់នៅដែលមិនអាចគ្រប់គ្រងបាននោះទេ។

ក្រុមហ៊ុន Panasonic បានធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យា nanoe™ អស់រយៈពេលជាង ២០ឆ្នាំ គឺចាប់តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ ហើយការស្រាវជ្រាវនេះ ត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពរបស់វានៅក្នុងតំបន់ជាច្រើន មានដូចជាការទប់ស្កាត់មីក្រូសរីរាង្គបង្កជំងឺ (បាក់តេរី ផ្សិត និងមេរោគ) និងភ្នាក់ងារបង្កអាឡែកហ្ស៊ី បំបែកសមាសធាតុភាគល្អិត PM 2.5 ដែលបង្កឲ្យមានបញ្ហាសុខភាពដល់សារពាង្គកាយមនុស្ស។ ក្រុមហ៊ុន Panasonic នឹងនៅបន្តស្រាវជ្រាវបន្ថែមទៀតនូវបច្ចេកវិទ្យាទំនើប nanoe™ X ដើម្បីដោះស្រាយហានិភ័យ ដែលទាក់ទងនឹងការបំពុលផ្សេងៗនៅក្នុងខ្យល់ ដូចជា មីក្រូសរីរាង្គបង្កជំងឺ (ផ្សិត បាក់តេរី និងមេរោគ) ក្នុងគោលបំណង ដើម្បីបង្កើតនូវបរិយាកាសដែលប្រកបដោយផាសុកភាព សម្រាប់មនុស្សនៅជុំវិញពិភពលោក។

ឯកសារយោង៖

ការពិសោធន៍ពីប្រសិទ្ធភាពនៃម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ក្នុងការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ក្នុងទំហំបន្ទប់ ៦,៧ម៉ែត្រការ៉េ។

ទិដ្ឋភាពទូទៅ៖

ការពិសោធន៍ប្រៀបធៀបមួយត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ ទំហំ ៦,៧ម៉ែត្រការ៉េ ដែលមានផ្ទុកនូវមេរោគកូរ៉ូណា (SARS-CoV-2) ។

លទ្ធផល៖

សកម្មភាពរបស់មេរោគកូរ៉ូណា (SARS-CoV-2) ជាង ៩១% ត្រូវបានទប់ស្កាត់ក្នុងរយៈពេល ៨ម៉ោង។ សម្គាល់៖ ការទទួលស្គាល់នេះត្រូវបានធ្វើឡើង ដើម្បីបង្កើតទិន្នន័យស្រាវជ្រាវជាមូលដ្ឋានស្តីពីប្រសិទ្ធភាពនៃបច្ចេកវិទ្យា nanoe™ X ក្នុងការទប់ស្កាត់នូវមេរោគកូរ៉ូណាក្នុងលក្ខខណ្ឌបន្ទប់ពិសោធន៍ ដែលខុសពីមេរោគកូរ៉ូណាមានក្នុងកន្លែងរស់នៅ។

វិធីសាស្ត្រ និងទិន្នន័យ

ស្ថាប័ន៖ TexCell (ប្រទេសបារាំង)

ប្រធានបទ៖ មេរោគកូរ៉ូណាប្រភេទថ្មី (SARS-CoV-2)

ឧបរករណ៍៖ ម៉ាស៊ីនត្រជាក់ដែលមានបច្ចេកវិទ្យា nanoe™ X

វិធីសាស្ត្រ៖

  • ម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ត្រូវបានដំឡើងក្នុងបន្ទប់ដែលមានទំហំ ៦,៧ម៉ែត្រការ៉េ។

  • ដំណោះស្រាយនៃការទប់ស្កាត់មេរោគកូរ៉ូណា SARS-CoV-2 ដែលមាននៅលើ Gauze គឺត្រូវបានដាក់នៅក្នុងបន្ទប់ទំហំ ៦,៧ម៉ែត្រការ៉េ ជាមួយម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ក្នុងចម្ងាយ ០,៧ ម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។

  • ការពិសោធន៍នៃការចម្លងមេរោគត្រូវបានវាយតម្លៃ និងប្រើប្រាស់ដើម្បីការគណនាអត្រានៃការទប់ស្កាត់។

លទ្ធផល៖

កំណត់សម្គាល់៖

*1 Texcell គឺជា Global Contract Research Organisation ដែលមានជំនាញក្នុងការធ្វើតេស្ត និងកម្ចាត់មេរោគ ការរៀបចំប្រព័ន្ធការពារសរីរាង្គ និង R&D ឬ GMP cell banking សម្រាប់គម្រោង R&D, GClP, GLP និងគម្រោង GMP របស់អ្នក។ ជាមួយនឹងបទពិសោធន៍ និងប្រវត្តិការងារជាង ៣០ឆ្នាំ នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស ដែលក្រុមហ៊ុន Texcell ត្រូវបានទទួលស្គាល់ក្នុងជំនាញនេះជាយូរមកហើយ ក្នុងការធ្វើតេស្តមេរោគជាមួយនឹងការរៀបចំតាមបទដ្ឋានស្តង់ដារដ៏ធំ សម្រាប់ការរកឃើញពពួកមេរោគផ្សេងៗ។ Texcell គឺជាវិទ្យាស្ថានប៉ាស្ទ័រ ដែលបង្កើតឡើងដំបូងគេ ប្រចាំនៅទីក្រុងប៉ារីស ក្នុងឆ្នាំ ១៩៩៧ ។

*2 ការប្រកាសសំខាន់ៗអំពីករណីដែលត្រូវបានទទួលស្គាល់

  • ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៩៖ ប្រសិទ្ធភាព វិជ្ជមាននៃភាគល្អិតទឹកក្នុងការទប់ស្កាត់មេរោគ បាក់តេរី និងសារធាតុគីមីកសិកម្ម ត្រូវបានទទួលស្គាល់។

  • ថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩៖ ប្រសិទ្ធភាពនៃភាគល្អិតទឹកក្នុងការទប់ស្កាត់មេរោគគ្រុនផ្តាសាយថ្មី ត្រូវបានទទួលស្គាល់។

  • ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២៖ ប្រសិទ្ធភាពនៃភាគល្អិតទឹកក្នុងការទប់ស្កាត់សារធាតុអាឡែកហ្ស៊ី បាក់តេរី ផ្សិត និងមេរោគដែលទាក់ទងនឹងសត្វចិញ្ចឹម ត្រូវបានទទួលស្គាល់។

  • ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤៖ ភាគល្អិតទឹកដែលមានអាតូមអេឡិចត្រូស្តាទិកទំហំណាណូ មានប្រសិទ្ធភាពក្នុងការបំបែកសមាសធាតុ PM2.5 និងទប់ស្កាត់ការលូតលាស់ពពួកផ្សិតដែលភ្ជាប់ទៅនឹង Yellow Sand។

ស្វែងយល់បន្ថែមពីភស្តុតាងនៅទីនេះ:

https://www.panasonic.com/kh/nanoe/all/verification/evidence.html

Media Contact

Yasunobu Matsumoto

Country Head

yasunobu.matsumoto@kh.panasonic.com

អំពី Panasonic

Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៏អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប ១០០ ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥២៨ និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន ៧២ នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន ៧,៤៩ ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០។

ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយលិផតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់បំព្រង សម្រាប់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ: www.panasonic.com/kh

មតិយោបល់