- 2021-12-15 03:11:31
- ព័ត៌មាន
រកឃើញម្ចាស់ជ័យលាភីទាំង ៣ ក្រុមក្នុងកម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល
- 2021-12-15 03:11:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញម្ចាស់ជ័យលាភីទាំង ៣ ក្រុមក្នុងកម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល
ចន្លោះមិនឃើញ
ក្រោយពីបេក្ខជនទាំង៨ ក្រុមបានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ខ្លួនរួចរាល់មក គណកម្មការទាំង ៤ រូបក៏បានវិនិច្ឆ័យដាក់ពិន្ទុនិងសម្រេចប្រគល់ ជ័យលាភីលេខ១ ទៅកាន់ក្រុម Delightech រីឯជើងឯករងលេខ ២ បានទៅកាន់ក្រុម Homeapp Asia និងជើងឯករងលេខ ៣ ទៅកាន់ក្រុម Coin Cloud ក្នុងកម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល (Digital SME Accelerator program) ។
ជ័យលាភីលេខ១ គឺ Delightech៖ បង្កើតថ្នាលមួយសម្រាប់អតិថិជន Underbanked ដែលមានតម្រូវការលំហូរសាច់ប្រាក់ជាបន្ទាន់ យើងផ្តល់នូវឧបករណ៍ហិរញ្ញវត្ថុភ្លាមៗ ងាយស្រួល បត់បែន និងមានសុវត្ថិភាព ខណៈពេលដែលបង្កើនឥណទានផ្ទាល់ខ្លួនរបស់ពួកគេ។
ជើងឯករងលេខ ២ គឺ Homeapp Asia៖ ផ្តល់នូវទីផ្សារអនឡាញដែលមានដៃគូ និងអ្នកជំនាញជាច្រើននៅក្នុងតំបន់របស់អ្នក ដូច្នេះអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយពួកគេយ៉ាងងាយស្រួលក្នុង ២៤/៧ ។
ជើងឯករងលេខ៣ គឺ Coin Cloud៖ ជាក្រុមហ៊ុនដែលជួយអាជីវកម្មក្នុងប្រទេសកម្ពុជាឲ្យមានកម្មវិធី និងគេហទំព័ររបស់ពួកគេដំណើរការយ៉ាងរលូន ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់របស់ពួកគេ។
ក្រៅពីនេះនៅមានបេក្ខជន ៥ ក្រុមទៀតដែលបានដាក់បង្ហាញគំនិតអាជីវកម្មរៀងខ្លួនៗនៅវគ្គផ្ដាច់ព្រ័ត្រមានដូចជា៖
-ក្រុម SERSITY៖ នាំយកក្របខ័ណ្ឌគំនិតថ្មីក្នុងការអប់រំ៖ ការប្រើប្រាស់សហគមន៍ឌីជីថល ដើម្បីភ្ជាប់អ្នកស្វែងរកព័ត៌មាន និងអ្នកផ្តល់សេវា។
-ក្រុម Anuksas៖ ផ្តល់ជូនអតិថិជនរបស់យើងនូវ Plug-and-play API ដើម្បីភ្ជាប់ជាមួយម៉ាស៊ីនណែនាំរបស់យើង ដើម្បីផ្តល់នូវការណែនាំផ្ទាល់ខ្លួនដល់អតិថិជនដែលចូលមើលគេហទំព័រ ឬកម្មវិធីរបស់ពួកគេ។
-ក្រុម Bitroom៖ ជាថ្នាលជំរុញបច្ចេកវិទ្យា ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូចក្នុងការរចនាហាង ជាមួយនឹងថវិកាតិចតួច និងសេវាកម្មដែរមានគុណភាពខ្ពស់។
-ក្រុម Casstack៖ ផ្តល់ប្រព័ន្ធបញ្ជាទិញ Chatbot ដែលអាចឆ្លើយតបដោយស្វ័យប្រវត្តិ ប្រមូលការបញ្ជាទិញពីអតិថិជនដោយផ្ទាល់ពីប្រអប់សារ Facebook។
-ក្រុម Eatypal៖ ជាទីផ្សារអាហារអនឡាញដែលភ្ជាប់អតិថិជននិងហាងនៅតាមផ្ទះ។
កាលពី «ថ្ងៃដាក់បង្ហាញ Dembo» គឺជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿលអាជីវកម្មនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្បច្ចេកវិទ្យា និងនវានុវត្តន៍, និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», គណកម្មការទាំង៤រូប ព្រមជាមួយនឹងភ្ញៀវកិត្តិយសជាច្រើនទៀត។
គណៈកម្មការ ទាំង ៥រូបដែលនឹងចំណាយពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយ ធ្វើការផ្តល់ពិន្ទុ និងដំបូន្មានផ្សេងៗជូនដល់បេក្ខជនក្នុងថ្ងៃដាក់បង្ហាញ គឺជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល។
គណៈកម្មការទាំង ៥រូបរួមមាន៖ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ”, លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ, លោក ឈួន វឌ្ឍនភក្ដី នាយកគ្រប់គ្រងអាជីវកម្មខ្នាតធំ ធនាគារ វីង (ខេមបូឌា), លោកស្រី លឹម លីដា សហស្ថាបនិកស៊ី អ៊ីនវេសមិន និង កញ្ញា ដែក ដារី នាយកប្រតិបត្តិ ក្រុមហ៊ុន 360 Events ៕