• 2021-12-14 08:27:20
  • ផលិតផលថ្មី

នាឡិកាវៃឆ្លាត Watch D របស់ Huawei ញាត់​មុខងារ​ពេទ្យ ត្រៀមក្រឡុកទីផ្សារ

  • 2021-12-14 08:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei ត្រូវបាន​រំពឹងថា ​នឹង​បញ្ចេញ​នាឡិកាវៃឆ្លាត Watch D ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខទៀត។

តាមរយៈ​រូបភាព​ដែល​បាន​លេចធ្លាយ​នៅលើបណ្តាញអនឡាញ បង្ហាញថា នាឡិការវៃឆ្លាតនេះ ​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2។ វាមាន​រាងចតុកោណ ហើយ​ក្នុងអេក្រង់​កញ្ចក់ គឺ​ឃើញ​មុខងារ​វេជ្ជសាស្រ្ត ដែល Huawei បាន​ញាត់ចូល​ ​ត្រៀម​ប្រជែង​គូប្រកួតក្នុងទីផ្សារ។

Huawei Watch D គឺ​មាន​ប៊ូតុង​សម្រាប់​ចុចបញ្ជា​បើក​កម្មវិធី app សុខភាព​តែម្តង ពោលគឺ​ផ្តោតខ្លាំង​លើ​មុខងារ​វាស់​សម្ពាធឈាម និង​ចង្វាក់​បេះដូង ដែល​ក្រុមហ៊ុន​អះអាងថា នឹង​​មានភាព​លេចធ្លោជាង​ smartwatch របស់​ក្រុមហ៊ុនដទៃ ហើយវា​ក៏មាន​មុខងារ ECG ដែល​នឹង​បង្ហាញ​សញ្ញា​ព្រមាន​ឱ្យដឹង ប្រសិន​បើអ្នកប្រើប្រាស់​ មាន​បញ្ហា​ចង្វាក់បេះដូងមិនប្រក្រតី​កើតឡើង។

ក្រុមហ៊ុន Huawei ក៏បាន​ឱ្យដឹងដែរថា ខ្លួន​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សុខាភិបាល​ចិន​មួយចំនួន ដោយ​ការ​ប្រើប្រាស់​កំណត់​ត្រា​ទិន្នន័យ​សម្ពាធ​ឈាមពី​នាឡិកា Watch D សម្រាប់​ការ​គ្រប់​គ្រង​ជំងឺលើស​សម្ពាធឈាម និង​បង្ការទុកមុន៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

មតិយោបល់