• 2021-12-14 04:53:39
  • ព័ត៌មាន

មួយឆ្នាំមានម្តង កុំភ្លេចទស្សនាផ្ទាល់! កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិឆ្នាំ ២០២១ ធ្វើនៅសាលាភូមិន្ទភ្នំពេញ

  • 2021-12-14 04:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី ៨ ឆ្នាំ២០២១ Robocon Cambodia 2021 នឹងធ្វើនៅ ថ្ងៃអាទិត្យទី ២៦ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ១:៣០ រសៀលតទៅនៅក្នុងបរិវេណសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រុមចំនួន១១ មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៦ នឹងមកប្រកួតប្រជែងគ្នារួមមានដូចជា៖ CADT, ITC, NTTI, NUM, PPI និង RUPP ។

ក្រុមទាំងអស់នឹងប្រកួតប្រជែងក្នុងវិញ្ញាសា គប់ព្រួញចូលថូ ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ។ ពីកម្មវិធីនឹងធ្វើការចែកសំបុត្រដល់អ្នកចូលទស្សនាផ្ទាល់ ដោយឥតគិតថ្លៃ ក្នុងចំនួនកំណត់។

ក្រុមតំណាងសាលា ITC

កម្មវិធីនេះ នឹងបើកអោយចូលទស្សនាប្រមាណជិត ៣០០ នាក់ប៉ុណ្ណោះ និង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទាំង​នៅ​លើ​កញ្ចក់ទូរទស្សន៍ ទទក និងហ្វេសបុកផេកជាច្រើនផងដែរ។

រូបថតដោយ៖ RoboconCambodia

អ្នកបានសំបុត្រកុំភ្លេចមកយកសំបុត្រ អ្នកមិនទាន់បាន កុំភ្លេចចូលរួមលេងអោយបានសំបុត្រហ្នឹងគេ។ មួយឆ្នាំមានតែម្តង ស្រែកហ៊ោរគាំទ្រក្រុមរ៉ូបូត។

មេដាយ មាស ប្រាក់ និងសំរិទ្ធ ជូនជ័យលាភី

តើមេដាយរបស់យើងស្អាតទេ? តើអ្នកគិតថាមេដាយបានទៅលើក្រុមណាដែរ?

អត្ថបទ៖ រក្សា

មតិយោបល់