• 2021-12-14 00:00:00
  • ព័ត៌មាន

នេះគឺជាម៉ូតូ BMW Motorrad M1000RR ដែលមានតម្លៃត្រឹមតែ ជាង ២០០ដុល្លារប៉ុណ្ណោះ

  • 2021-12-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខ ហាងលក់គ្រឿងផ្គុំ Lego នៅប្រទេសម៉ាឡេស៊ី នឹងដាក់លក់ម៉ូតូ BMW Motorrad M1000RR ប្រភេទរូបផ្គុំ Lego មានទំហំខ្នាត 1:5 នៃរូបម៉ូតូពិតក្នុងតម្លៃប្រហែ ២២៥ដុល្លារ។

ម៉ូតូរូបផ្គុំ Lego ខ្នាត 1:5 នេះ នឹងក្លាយជាម៉ូតូផ្គុំដែលមានទំហំធំជាងគេ ជាមួយនឹងប្រវែង ៤៥,៥ សង់ទីម៉ែត្រ និងកម្ពស់២៧,៧សង់ទីម៉ែត្រ។

មិនខុសពីរូបផ្គុំដទៃឡើយ នៅក្នុងប្រអប់យើងនឹងទទួលបានរូបផ្គុំ Legoជាច្រើនរយគ្រាប់ ដើម្បីផ្គុំឡើងជារូបរាងម៉ូតូ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះ គឺវាក៏មានដាក់បញ្ចូលនូវ ប្រអប់លេខ៣វគ្គ បូមមុខ បូមក្រោយ សាក់ស៊ី កង់ក្រោយ និងច្រវ៉ាក់ពណ៌ទឹកមាស ផងដែរ។ ក្រៅពីនេះ តាបប្លូរបស់វាក៏មានផ្តល់ជូននូវការបង្ហាញ ៣ប្រភេទសម្រាប់ឲ្យជ្រើសរើសទៀតផង។

ម៉ូតូផ្គុំនេះបង្កើតឡើងមកក្នុងគោលបំណងអបអរនូវត្រកូល M សម្រាប់ម៉ូតូលើកដំបូង នៅក្នុងវិស័យ M Sport របស់ BMW។

គួរបញ្ជាក់ផងដែរថា ម៉ូតូ BMW Motorrad M1000RR ពិត គឺជាម៉ូតូស្ព័រ មានកម្លាំងខ្លាំងដែលផ្តោតទៅលើការប្រើប្រាស់នៅលើទីលានប្រណាំង និងសម្រាប់រត់យកល្បឿន។ ជាមួយនឹងម៉ាស៊ីន ៤ស៊ីឡាំង ទំហំ ៩៩៩សេសេ ម៉ូតូនេះអាចបង្កើតកម្លាំងសរុបបានដល់ ២១២សេះ និងកម្លាំងរមួល ១១២ញ៉ូតុនម៉ែត្រ ហើយអាចរត់បានល្បឿនអតិបរមា ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់