• 2021-12-13 09:05:58
  • ព័ត៌មាន

អ្នកប្រើ iPhone ភ្ញាក់ផ្អើលមុខងារថ្មី ទោះធ្លាប់ស៊ីគ្រឿងអីក៏ឆែកដឹង

  • 2021-12-13 09:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ធ្វើឱ្យអ្នកប្រើភ្ញាក់ផ្អើលតែម្ដង ត្បិតអ្នកប្រើ iPhone លើ iOS 15.2 អាចឆែកដឹងថា ទូរសព្ទខ្លួនធ្លាប់បានដោះដូរអ្វីខ្លះ ហើយអាចដឹងទៀតថា គ្រឿងបន្លាស់នោះជាគ្រឿងបន្លាស់ត្រឹមត្រូវឬអត់ ដោយបង្ហាញ “Genuine Apple Part” និងគ្មានប្រភពច្បាស់លាស់ ដោយបង្ហាញ “Unknown Part”។

ដើម្បីឆែកពីដឹងថា iPhone ធ្លាប់ដោះដូរ ឬជួសជុលអ្វីខ្លះ អ្នកអាចចូលទៅកាន់ Settings > General > About > អូសចុះក្រោមមកចំណុច Parts And Service History។

ការឆែកពីប្រវត្តិ iPhone ក៏មានកំណត់ផងដែរ ចំពោះម៉ូឌែល៖

  • iPhone XR, XS, XS Max, iPhone SE (2nd generation) អាចឆែកដឹងត្រឹម ការដោះដូរថ្មទូរសព្ទប៉ុណ្ណោះ
  • iPhone 11, iPhone 12, និង iPhone 13 អាចឆែកដឹងពីការដោះដូរថ្ម និងអេក្រង់
  • iPhone 12 និង iPhone 13 អាចឆែកដឹងពីការដោះដូរថ្ម អេក្រង់ និងកាមេរ៉ា

យ៉ាងណា បច្ចុប្បន្នមុខងារនេះកំពុងស្ថិតក្នុងជំនាន់ iOS 15.2 beta version នៅឡើយ មិនទាន់ដាក់ឱ្យប្រើជាផ្លូវការ public version នោះទេ៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់